ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស១២នាក់ រងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដក្រុងខណះចុះពីភ្នំគូលេន

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តទេសចរណ៍មួយគ្រឿងបន្ទាប់ពីដឹកអ្នកដំណើរពីភ្នំពេញមកលេងភ្នំគូលែនរួចរាល់ ពេលត្រឡប់មកវិញបានក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្ស១២នាក់រងរបួសធ្ងន់ និងស្រាល ខណ:ចុះពីលើភ្នំវិញជាន់ហ្រ្វាំងមិនស៊ី ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៤ និង១០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុច ផ្លូវចុះពីលើភ្នំគូលេនថ្មីផ្នែកខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា លោកវរ សេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានថ្លែងប្រាប់អ្នកកាសែតថា ក្នុងហេតុការណ៍នោះបង្កឡើងដោយខ្លួនឯង ។ រថយន្តម៉ាកHYUNDAI COUNTY ពាក់ស្លាកលេខ ភ្នំពេញ៣E៦៩៩៨ឆ្នាំ ផលិត២០០៤ពណ៌ លឿង អ្នកបើកបរឈ្មោះ កែវ មករា អាយុ ២៨ឆ្នាំ រស់នៅខេត្តកណ្តាល អ្នករួមដំណើរសរុប ២៨ នាក់ក្នុងនោះ អ្នករងរបួសសរុប ១២នាក់ស្រី៩នាក់ ៖ទី១/ ឈ្មោះ កែម សីហាភេទប្រុស អាយុ៣០ឆ្នាំរបួសរយះជើងខាងក្រោយ (ស្រាល) ។ ២/ឈ្មោះ សុត សំអុន ភេទ ស្រី អាយុ៤៣ឆ្នាំ របួសត្រង់ស្មាខាងឆ្វេង ។ ៣/ឈ្មោះ ផាត សោភា ភេទ ស្រី អាយុ៤៨ឆ្នាំ របួស ហត់ខ្លាំងខុសពីធម្មតា ។ ៤/ឈ្មោះ ងួន សារ៉ាន់ ភេទស្រីអាយុ៥៧ឆ្នាំរបួសស្រាល ។ ៥/ឈ្មោះ ងួន សុគុណ ភេទស្រីអាយុ៥៧ឆ្នាំ របួស រឹងថ្គាម ស្រាល ។ ៦/ឈ្មោះ ពេជ្រ ច័ន្ទបូរមី ភេទស្រី អាយុ១១ឆ្នាំ របួសបាក់ដងកាំបិតខាងឆ្វេង ។ ៧/ឈ្មោះ សុខ សុវណ្ណរ៉ាភេទប្រុស អាយុ៣៨ឆ្នាំរបួសស្រាល ។ ៨/ឈ្មោះ ហួន សុគន្ធារី ភេទស្រី អាយុ៤៣ឆ្នាំ របួសហើមជង្គង់ទាំង២ និងបាក់ក៏ដៃឆ្វេង ។ ៩/ឈ្មោះ ប៉េន សុហាន ភេទ ប្រុស អាយុ ៤១ឆ្នាំ របួស បាក់ដៃខាងស្ដាំ ។ ១០/ ឈ្មោះ លឿង គឹមសៀង ភេទស្រី អាយុអាយុ៣៨ឆ្នាំ របួស ក្បាល(ស្រាល) ។ ១១/ឈ្មោះ គីម ចំរើន ភេទស្រី អាយុ៤៦ឆ្នាំ របួសត្រង់ក្បាល និងច្រមុះ អាចនិយាយបាន ។ ១២/ឈ្មោះ ប៉ុក សុគុណ ភេទស្រី៤៧ឆ្នាំ របួស ក្បាលពកចំហៀងឆ្វេង ។

លោកបញ្ជាក់ថា បច្ចុប្បន្នអ្នករងរបួសទាំងអស់បានដឹកទៅពិនិត្យ និងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ចំពោះរថយន្តសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបណ្ដោះអាសន្ន ៕ ប៊ុនរិទ្ធី


ចែករំលែក៖