ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តបែនដឹកដីបើកខ្វះប្រុងប្រយត្ន័បុកស្ត្រីជិះម៉ូតូពីក្រោយអូសកិនស្លាប់គួរឲ្យញាក់សាច់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីជាសន្តិសុខឯកជនម្នាក់បានស្លាប់ធ្លាយពោះវៀន ចេញមកក្រៅគួរឲ្យញាក់សាច់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់រវាងរថយន្តបែនដឹកដីបើកខ្វះប្រុងប្រយត្ន័ បុកពីក្រោយម៉ូតូមួយគ្រឿងពីក្រោយ ស្របទិសគ្នាកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ១៦១ និង១៦២ ស្ថិតក្នងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ស្ត្រីដែលស្លាប់មិនត្រូវបានស្គាល់ទីលំនៅនៅឡើយ ដោយគ្រាន់តែស្គាល់ឈ្មោះ ក្នុងកាតជាសន្តិសុខឈ្មោះ នុត សុភា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរដោយជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១M-៤៩៦៥ ។

ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេ បន្ទាប់ពីឃើញស្ថានភាពបែបមិនស្រួល ក៏រត់គេចខ្លួនបន្សល់តែរថយន្តបែនដឹកដីមួយគ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ នៅនឹងកន្លែងជាមួយស្ត្រីរងគ្រោះ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងគ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ក្នុងទិសដៅពីកើតទៅលិចដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែទៅបុកនឹងស្ត្រីម្នាក់កំពុងជិះម៉ូតូស្របទិសគ្នាពីក្រោយយ៉ាងពេញទំហឹងរួចកិន អូសបណ្តាលឲ្យធ្លាយពោះវៀនស្លាប់នៅកន្លែងកើតហេតុតែម្ដង ។

បច្ចុប្បន្នបសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុដើម្បីស្វែងរកក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើករថយន្តបាន រត់គេចខ្លួនបាត់ស្រមោល ។

ចំណែកវត្ថុតាងមធ្យោបាយធ្វើដំណើរទាំង២គ្រឿង សមត្ថកិច្ចបានអូស យកមក រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសុំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖