ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ដែលសង្ស័យថាបានជាប់ ពាក់ព័ន្ធជួញដូរមនុស្សពីកម្ពុជាយកទៅប្រទេសចិន ត្រូវបានសមត្ថកិច្ចចំនួនពីរខេត្ត សហការគ្នាស្រាវជ្រាវឈានដលឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ។
ការឃាត់ខ្លួនស្ត្រីជាប់សង្ស័យខាងលើនេះធ្វើឡើងដោយកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នង ការដ្នាននគរ បាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាពរប្រាំ ធ្វើការឃាត់ខ្លួនស្ត្រីរូបនេះនៅភូមិសាស្ត្រទឹកដីខេត្តក្រចេះ ។
ស្ត្រីសង្ស័យឈ្មោះជឹម ចាន់ថា អាយុ៥៥ឆ្នាំ មានទីលំនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប់ពាក់ព័ន្ធជួញដូរមនុស្ស យកទៅប្រទេសចិន ។
បច្ចុប្បន្ន ស្ត្រីសង្ស័យត្រូវបានកម្លាំងជំនាញប្រគល់ជូនទៅឲ្យជំនាញនៃស្នងការដ្នាននគរបាលខេត្តក្រចេះចាត់ការបន្តតាមនីតិវិធី ៕ វណ្ណៈ