ភ្នំពេញ៖ ក្មេងស្រីម្នាក់ទើបតែអាយុ11ឆ្នាំ ត្រូវក្រុមជនល្មោភកាមមានគ្នាចំនួន៣នាក់ បានធ្វើសកម្មភាពចាប់ចងដៃចងជើងប៉ុនប៉ងចាប់រំលោភ ខណៈម្តាយបង្កើតក្មេងរងគ្រោះមិននៅផ្ទះ តែសំណាងល្អបានអ្នកក្បែរខាងឃើញទាន់ ជួយបានទាន់ពេលវេលា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចផ្ទះជួលបន្ទប់លេខ១ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះមានឈ្មោះ ហ.ស.ហ. អាយុ១១ឆ្នាំ ស្រុកក្រចេះខេត្តក្រចេះ ។
តាមព័ត៌មានពីម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុ រាល់ថ្ងៃមានកូនទាំងអស់៥នាក់ ក្នុងនោះកូនប្រុស៤ និងស្រីម្នាក់ចំនែកឯប្តីវិញបានលែងលះគ្នាតាំងពីយូរមកហើយជាស្ត្រីមេម៉ាយសព្វថ្ងៃប្រកបមុខរបរធ្វើការរោងចក្រដើម្បីចញ្ចើមកូន និងបង់ថ្លៃផ្ទះលុះពេលដល់ថ្ងៃកើតហេតុខាងលើនេះ គាត់ក៏ចេញក្រៅដើរឡើងទៅខាងលើថ្នល់ដោយមានធុរៈ ភ្លាមៗនោះដែរ ក៏ស្រាប់តែមានក្រុមជនល្មោភកាមចំនួន៣នាក់ មិនស្គាល់អត្តសញ្ញាណពាក់ម៉ាស់ជិតរួចធ្វើជាសំឡេងមនុស្សស្រី ហៅក្មេងស្រីរងគ្រោះឲ្យបើកទ្វារ ពេលភ្លាមនោះដែរ ក្មេងស្រីរងគ្រោះបានបើកទ្វារ ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ចងដៃ ចងជើងរួចយកថ្នាំងងុយដេកកូរទឹកឲ្យក្មេងស្រីរងគ្រោះផឹក ប៉ងចាប់រំលោភ ប៉ុន្តែត្រូវបានបុរសម្នាក់ដែលជាអ្នកជិតខាងឈ្មោះ ពៅ អាយុ៣០ឆ្នាំ ឃើញទាន់ស្រែកឆោឡោបណ្តាលឲ្យជនសង្ស័យទាំងបីនាក់នាគ្នារត់បាត់ស្រមោលអស់តែម្តង ។
ក្រោយពេលកើតហេតុ ម្តាយជនរងគ្រោះថាចាំថ្ងៃស្អែកពេលព្រឹកចាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយប៉ាក ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ជនល្មើសមលផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ធឿនព្រែកជ័យ