ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌដង្កោបែបត្រូវថ្នាំសណ្ដំម្ចាស់រថយន្តព្រូសបើកជែងធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងរងការខូចខាត ហើយបណ្ដោយឲ្យម្ចាស់ស្ទូចរថយន្តយកទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត​ម៉ាកតូយូតា​ព្រូស​ មួយគ្រឿង​ បាន​បើក​ជែង​គេ​ឯង​តាម​ដង​ផ្លូវ​ រេចង្កូតធ្លាក់ផ្លូវទៅបង្គូលភ្លើងថ្មពេញទំហឹង​ បណ្តាលឲ្យរថយន្តបង្កខ្ទេចផ្នែកខាងយ៉ាងដំណំចំណែកបង្គោលភ្លើងថ្មបែកប្រេះជិតបាក់ ។

ហេតុការណ៍នេះ បានកើតឡើង​កាលពីវេលាម៉ោង​៩ និង៣០យប់​ ថ្ងៃទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ស្ថិតនៅចំណុចមុខវត្ត​ឫស្សី​សាញ់​ តាមបណ្ដោយផ្លូវ​៥០ម៉ែត្រ​ ក្នុងភូមិប្រការសង្កាត់​ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។

រថយន្តបង្ករ​ម៉ាក​ តូយូតា​ ព្រូស​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AJ- 3152 បើកបរ​ដោយ​បុរសម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​ ។

តាម​ប្រភព​ព័ត៌មាន​ពីបង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញ​ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ បានបើក​រថយន្ត​ម៉ាក តូយូតា​ព្រូស​ ពណ៌​ស ធ្វើដំណើរ​តាមបណ្ដោយផ្លូវ​ ៥០ម៉ែត្រ​ ទិសដៅពី​ត្បូង​ទៅជើងក្នុង​ល្បឿនលឿន​ ព្រមទាំងបាន​ជែង​ ជាមួយរថយន្តមួយគ្រឿងទៀតមកខាងស្តាំដៃ ​បណ្តាលឲ្យ​រថយន្ត​ រេចង្កូត​ធ្លាក់ផ្លូវ​ជ្រុលទៅបុក​ និង​បង្គោល​ភ្លើង​ថ្មមួយដើមទំហឹង​ ធ្វើឲ្យរថយន្តវិលមួយជុំ ខ្ទេចខ្ទី​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ ចំណែក​អ្នកបើកបររងរបួស​តិចតួច ដោយ​ឡែក​បង្គោលភ្លើង​វិញ​ក៏បានបែក​ប្រេះជិតបាក់ផងដែរ ។

ប្រភពដដែល​បាន​បន្ត​ថា បន្តិច​ក្រោយ​មក ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ បានចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ ពីរទៅ​បីនាក់​ មិន​ដឹង​ជានិយាយ​ជាមួយខាង​រថយន្ត​បង្កអ្វីខ្លះនោះទេ បន្ទាប់មកក៏បាននាំគ្នាចេញពីកន្លែងកើតហេតុបាត់អស់ ដោយមិនរាយការណ៍ទៅផ្នែកជំនាញ ធ្វើឲ្យតំណាង​រថ​យន្ត​ហៅរថយន្ត មកស្ទូច​យក​រថយន្ត​បង្កទៅ​បាត់​ ដោយ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ខូចខាត​របស់​សម្បត្តិ​រដ្ឋ​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖