ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពស្ត្រីម្នាក់ អណ្តែតទឹក នៅតាមប្រឡាយក្បែរផ្លូវរទេះភ្លើង ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីមូលដ្ឋានបានប្រាប់ឲ្យដឹងថា មានគេបានប្រទះឃើញសាកសពស្ត្រីម្នាក់វយ័ប្រហែលជាង២០ឆ្នាំស្លាប់អណ្តែតទឹកនៅតាមប្រឡាយក្បែរផ្លូវរទេះភ្លើងក្នុងភូមិ៣(ភូមិថ្មី) សង្កាត់លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៩ ។

សាកសពមិនស្គាល់អត្តសញ្ញាណ ហើយបើតាមមន្ត្រីមូលដ្ឋានដដែលបញ្ជាក់ថា សាកសពត្រូវបានស្រង់យកមកដាក់លើដីគោកជាបណ្តោះអាសន្ន បន្ទាប់មកបានដឹកយកដំកល់នៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីទុកជូនសមត្ថកិច្ចជំនាញមកពិនិត្យសាកសព និងស្រាវជ្រាវសាវតា ៕ ឆ្លាម សមុទ្រ


ចែករំលែក៖