ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសស្រីលង្កា កាលពីខែមេសា ឆ្នាំ២០១៩ ធ្វើឲ្យកក្រើកពិភពលោកទាំងមូល ហើយក្រុមភេរវកម្ម IS ប្រកាសថា ជាសកម្មភាពរបស់ខ្លួន ដើម្បីជាការសងសឹក ដល់ការវាយប្រហារភែរវកម្មទៅលើព្រះវិហារអ៊ីស្លាមនៅក្នុង ប្រទេស ញ៉ូវហ្សឺឡែន ។
សារព័ត៌មាន ស៊ីនហួនៅថ្ងៃ ទី១៨ ខែកក្កដាបានផ្សាយថា ប្រធានាធិបតីស្រីលង្កា លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេណា (Maithripala Sirisena) បាននិយាយថា ជនសង្ស័យដែលមានការជាប់ពាក់ព័ន្ធ និងករណីបំផ្ទុះគ្រាប់បែកនៅទិវាបុណ្យ Easter របស់គ្រិស្តសាសនា ត្រូវបានចាប់ខ្លួនទាំងអស់ បន្ទាប់ពីមានការស៊ើបអង្កេតយ៉ាង ហ្មត់ចត់ ហើយអ្នកទាំងនេះអាច និងទទួលទោសប្រហារជីវិត បើគេរកឃើញភស្តុតាងថាមាន ជាប់ពាក់ព័ន្ធមែន និងករណីនេះមែននោះ ។
ថ្លែងនៅក្នុងសុន្ទរកថាមួយ នៅថ្ងៃពុធសប្ដាហ៍នេះ លោក ស៊ីរីសេណា បាននិយាយថាយោង ទៅតាមច្បាប់ព្រហ្មទណ្ឌស្រីលង្កា ទោសប្រហារជីវិតត្រូវធ្វើឡើងនៅពេលគេរកឃើញថា បុគ្គលម្នាក់នោះមាន ទោសឧក្រិដ្ឋសម្លាប់មនុស្ស ទោសក្បត់ជាតិ ឬទោសជាប់ពាក់ព័ន្ធ និង អំពើភេរវកម្ម ។ ការដាក់ទណ្ឌកម្មបែបនេះ គួរតែត្រូវបានអនុវត្តដើម្បីបង្កើតសង្គមមួយឲ្យល្អ ប្រសើរជាងមុន និងទប់ស្កាត់អំពើខុសឆ្គង ។
លោកបានបន្ថែមទៀតថា ជនសង្ស័យទាំងអស់ដែលពាក់ព័ន្ធ និងករណីវាយប្រហារនៅ ទិវាបុណ្យ Easter គួរតែត្រូវទទួលទោសប្រហារជីវិត ខណៈមនុស្សជាង២៥០នាក់ត្រូវបាន សម្លាប់ ក្នុងអំពើភេរវកម្មបំផ្ទុះគ្រាប់បែកនេះ ។
ដោយឡែក នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe ក៏បាននិយាយក្នុង សភា កាលពីសប្ដាហ៍មុនដែរថា កងកម្លាំងសន្តិសុខកំពុងបន្តប្រតិបត្តិការរុករក និងការស៊ើបអង្កេតលើករណីនេះយ៉ាងសកម្ម ។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៩ ដែលចំ និងទិវាបុណ្យ Easter របស់ គ្រិស្តសាសនា មានករណីបំផ្ទុះគ្រាប់បែកភេរវកម្មចំនួន ០៨កន្លែងផ្សេងៗគ្នានៅប្រទេស ស្រីលង្កា ដែលបានសម្លាប់ជីវិតមនុស្ស២៥០នាក់ និងរបួសជាង៥០០នាក់ ។ ហេតុការ ណ៍នេះបានធ្វើឲ្យកក្រើកពិភពលោកទាំងមូល៕