ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ជនជាតិ១៨នាក់ រត់រួច២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនជាតិចិនមានស្រីមានប្រុសចំនួន១៨នាក់ ត្រូវបានកម្លាំងនគរបាលក្រសួង សហការជាមួយនគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួនសង្ស័យពាក់ពន្ធ័រឿងចាប់ជំរិត តាមប្រពន្ធ័អ៊ីនធើណេត ។

ការឃាត់ខ្លួនជនជាតិចិនជិត២០នាក់ខាងលើនេះ កើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅកន្លែងស្នាក់មួយកន្លែង ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមការបង្ហើបឲ្យដឹងពីមន្ត្រីអាវុធហត្ថស្រុកឲ្យដឹងថា ក្រុមជនជាតិចិនទាំងអស់ខាងលើនេះ ចូលមកស្នាក់នៅក្នុងរោងមួយកន្លែង ដែលមើលពីខាងក្រៅទៅ ហាក់បីដូចជាកន្លែងចិញ្ចឹម ជ្រូកអីចឹងឬ ហៅថា បំភន្ត័ភ្នែកសមត្ថកិច្ច ។

ក្រុមជនសង្ស័យខាងលើនេះ មកស្នាក់នៅគឺមានអង្គការចាត់តាំងគ្រប់សកម្មភាពត្រឹមត្រូវ ហើយត្រូវបានមើលថែយ៉ាងល្អឥតខ្ចោះ (មានអ្នកផ្គត់ផ្គង់ថែមទៀតផងនៅភ្នំពេញ) ហើយមុនពេលចុះបង្ក្រាបកាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅ គេបានឃើញលោក អ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋ ចូលទៅដល់កន្លែងស្នាក់នៅរបស់ក្រុមជនជាតិចិនទាំងអស់នោះ ហើយទំនងជាបានទទួលលាភសក្ការពីអ្នកគ្រប់គ្រងនៅទីនោះផងក៏មិនដឹង ទើបត្រឡប់មកវិញយ៉ាងប្រញាប់ប្រញាល ។

ការចុះបង្ក្រាបក្រុមជនសង្ស័យខាងលើនេះ ធ្វើឡើងដោយថ្នាក់លើគឺក្រសួងមហាផ្ទៃ ហើយចុះប្រតិបត្តិដោយនគរបាលស្រុក ហើយនៅពេលដែលក្រុមនគរបាលចុះបង្ក្រាបក្រុមជនជាតិចិនទាំងអស់នោះ រត់ប្រសេកប្រសាច ប៉ុន្តែត្រូវឃាត់ខ្លួនបានមួយចំនួនមេខ្លោងចំនួន២នាក់ទៀតរត់គេចខ្លួនបាត់ ។

នៅពេលដែលឃាត់បានក្រុមជនសង្ស័យខាងលើបាន តាមរយៈអ្នកបកប្រែភាសាចិនម្នាក់ ដែលតែងតែប្រាស្រ័យទាក់ទងគ្នាជាមួយជនជាតិចិននោះ បាននិយាយថា ជនជាតិចិន ត្រូវបានមេធំរបស់ពួកគេនាំឲ្យមកស្នាក់នៅទីនេះ និងហាមប្រាមពួកគេមិនឲ្យដើរទៅណាផ្តេសផ្តាស ទាល់តែមានអ្នកជូនទៅមក (អត់ចេះខ្មែរ) ដោយសារគេប្រាប់ថា រស់នៅទីនេះមានការងាយស្រួលណាស់ ដោយហេតុថា មេៗរបស់ពួកគេបានទាក់ទងជាមួយសមត្ថកិច្ចអស់ហើយ ។

រហូតមកដល់ពេលនេះ ក្រុមជនជាតិចិនទាំងអស់នោះមិនដឹងថា ជាជនរងគ្រោះ ឬជាក្រុមជនសង្ស័យនៅឡើយទេ ដោយសារតែនគរបាលស្រុកបសេដ្ឋ និងខេត្តកំពង់ស្ពឺហាក់បីដូចជានៅលាក់លៀមព័ត៌មាននៅឡើយ ៕ សេនាស័ក្តិ


ចែករំលែក៖