ព័ត៌មានទាន់ហេតុការណ៍៖

បើមានសង្គ្រាមរវាងចិននឹងអាមេរិកកើតឡើង គឺចិនមិនទាន់អាចយកឈ្នះអាមេរិក ពេលនេះឡើយ

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគពីយុទ្ធសាស្ត្រ យោធា និងការធ្វើសង្គ្រាម របស់ប្រទេស មហាអំណចធំៗលើពិភពលោក ក្នុងនោះ មានអាមេរិក រុស្ស៊ី និងចិនជាដើម អះអាងថា ក្នុងពេលនេះបើមានសង្គ្រាមកើតឡើងនោះ ទាំងរុស្ស៊ី និងចិន មិនទាន់អាចយកឈ្នះ អាមេរិកបាននៅឡើយទេ ។

ប្រទេសដែលអាចប្រៀបផ្ទឹមជាមួយ អាមេរិកបាននោះគឺមានតែរុស្ស៊ីប៉ុណ្ណោះ ប៉ុន្តែកម្លាំងទាហានរបស់រុស្ស៊ី និងអាវុធ ទំនើបៗរបស់រុស្សុីគឺស្ថិតនៅតែក្នុងប្រទេសប៉ុណ្ណោះ ។ ចំណែកអាមេរិក មានសម្ពន្ធមិត្ត នៅជុំវិញរុស្ស៊ី ក៏ដូចជាបានដាក់ពង្រាយ អាវុធជាច្រើនឡោមព័ទ្ធរុស្ស៊ី ក្នុងនោះមានទាំងកាំជ្រួចមីស៊ីលវាយស្ទាក់ជាច្រើនទៀតផង ។ និយាយរួមគឺអាមេរិក មានអាវុធ នៅជាប់ព្រំដែនរុស្ស៊ីតែម្តង ចំណែករុស្ស៊ី វិញមិនមានឡើយ បើចង់វាយអាមេរិកគឺមានតែវាយប្រហារពីចម្ងាយប៉ុណ្ណោះ ដោយ មីស៊ីល ឬយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ ។ ការវាយប្រហារបែបនោះងាយ ស្រួល ក្នុងការបាញ់កម្ទេចពីអាមេ​រិក ។

ចំណែកចិនវិញក៏ដូចគ្នា ចិនកំពុងតែខិតខំបំបែកការឡោមព័ទ្ធរបស់អាមេរិក ដោយបង្កើតទីតាំងយោធានៅឆ្ងាយពីចិនដីគោក ក្នុងនោះមាន នៅតំបន់សមុទ្រចិនភាគខាងត្បូងជាដើម ។ នៅពេលដែលចិនអាចគេចផុតពីការឡោមព័ទ្ធរបស់អាមេរិកបានពេលនោះចិននឹងមានសង្ឃឹម ផ្ទឹមស្មើជាមួយអាមេរិកក្នុងវិស័យយោធា ។

បើប្រៀបធៀបនឹងកម្លំាងសព្វាវុធបទ ពិសោធន៍ក្នុងការធ្វើសង្គ្រាម ចិនមិនទាន់អាចប្រៀបប្រដូចនឹងអាមេរិកនាពេលនេះឡើយ តែចិនអាចទប់ទល់អាមេរិកបាន បើទោះជាមិនអាចយកឈ្នះក៏ដោយ ។ ប៉ុន្តែដោយសារសេដ្ឋកិច្ចរីកចម្រើន និងការចំណាយប្រាក់ជាច្រើនទៅលើវិស័យអភិ វឌ្ឍន៍យោធា ក្នុងពេលដ៏ខ្លីខាងមុខចិនអាចយកឈ្នះអាមេរិកបាន ពីព្រោះក្នុងពេលនេះអាមេរិកកំពុងតែបង្រួមយោធាកាត់ បន្ថយជាច្រើន ដោយសារតែសេដ្ឋកិច្ចមិន អំណោយផល ។

មួយវិញទៀតគោលនយោបាយកូនទោលរបស់ចិនកំពុងតែធ្វើឲ្យស្មារតីទាហានប្រយុទ្ធចុះខ្យោយ ដោយសារតែទាហានចិនភាគច្រើនជាកូនប្រុសតែមួយគត់នៅ ក្នុងគ្រួសារ ដែលត្រូវបន្តត្រកូនលគ្រួសារ ។ ដូច្នេះទាហ៊ានមួយចំនួនប្រាកដជាមិនហានពលីក្នុងសមរភូមិនោះឡើយ ។ ចំណុចទាំងនោះហើយដែលជាចំណុចខ្សោយរបស់ កម្លាំងទាហានចិន ។ បើនៅក្នុងគ្រួសារ ​ទាហានមានបងប្អូន២ឬ៣នាក់នោះគេមិនខ្វល់ពីការពលីដើម្បីជាតិនោះឡើយ បើទោះបើស្លាប់ក៏នៅមានបងឬប្អូនមើលថែ ឪពុកម្តាយ ស្នងត្រកូលបានដែរ ។ តាមអត្ថបទរបស់ទស្សនាវដ្ដីExpert របស់រុស្ស៊ីបាន ផ្សព្វផ្សាយថា កម្លាំងទាហានបដិវត្ដន៍ប្រជា ជនចិន PLA នឹងបរាជ័យក្នុងសង្គ្រាមក្នុង រយៈពេលតែ១ម៉ោងប៉ុណ្ណោះ ប្រសិនបើ មានសង្គ្រាមបរមាណូកើតឡើងជាមួយ អាមេរិក ។

សារព័ត៌មាន Want China Times របស់តៃវ៉ាន់ កាលពីថ្ងៃទី២២ មករា បាន ដកស្រង់ អត្ថបទរបស់ទស្សនាវដ្ដី Expert ដែលផ្សាយថា អ្នកឯកទេសយោធានៅលើពិភពលោកបញ្ជាក់ថា អាមេរិកមិនត្រូវ មើលស្រាលសមត្ថភាព របស់កម្លាំងទាហាន កាំភ្លើងធំលេខ២ កងកម្លាំងកាំជ្រួចមីស៊ីលយុទ្ធសាស្ដ្ររបស់ ចិននោះឡើយ ។ ប៉ុន្ដែ Expert បញ្ជាក់ថា កម្លាំងទាហានចិនប្រើប្រាស់សព្វាវុធមួយចំនួន ដែលបន្សល់ទុកតាំងពីអតីតសហភាពសូវៀត ។ បច្ចេកវិទ្យា បរមាណូដ៏ទំនើប របស់ចិនមានប្រភពមកពីអ៊ុយក្រែន និងរុស្ស៊ី ។ អ្នកឯកទេស បរមាណូបានរត់ទៅ ប្រទេសចិនក្រោយ ពេលសហភាពសូវៀត ដួលរលំនៅឆ្នាំ ១៩៩១ ។

Expert បញ្ជាក់ថា ចិនមិនទាន់មាន សមត្ថភាពគ្រប់គ្រាន់ក្នុងការវាយប្រហារ បរមាណូ៣ទិសដៅដើម្បីយកឈ្នះ អាមេរិក ឡើយ រួមមានយន្ដហោះទម្លាក់ គ្រាប់បែក កាំជ្រួចមីស៊ីលឆ្លងទ្វីប ICMB និង កាំជ្រួចមីស៊ីលឆ្លងទ្វីបបាញ់ចេញពី នាវាមុជទឹក ។ និយាយរួមចិនមិនទាន់អាច វាយប្រហារព្រមគ្នាក្នុងពេលតែមួយទៅលើអាមេរិកបានឡើយ ចំណែកអាមេរិក អាចធ្វើបានយ៉ាងងាយស្រួលដោយចិន មិនអាចទប់ទល់បានទេ ។ អំពីតួលេខក្បាលគ្រាប់បរមាណូអាមេរិកមានច្រើនជាងចិន ហើយបានដាក់ពង្រាយជាច្រើននៅជុំវិញប្រទេសចិន ។

អ្នកឯកទេស Vasily Kashin មកពី មជ្ឈមណ្ឌលវិភាគយុទ្ធសាស្ដ្រ និងបច្ចេក វិទ្យារុស្សុីបញ្ជាក់ថា កាំជ្រួចមីស៊ីលឆ្លងទ្វីប របស់ចិន ប្រភេទ DP-5 ដែលបាន បំពាក់ ឱ្យកងពលលេខ២មានសមត្ថភាពហោះហើរដល់អាមេរិក ។ ប៉ុន្ដែត្រូវចំណាយ ពេលរហូតដល់ទៅ២ម៉ោង ។ ឯកសារ មួយចំនួនបានបញ្ជាក់ថា គ្រាន់តែពេល វេលាបញ្ចូលថាមពលមានពី៣០ដល់៦០ នាទី ។ ដូច្នេះចិនមិនទាន់ បានបាញ់ DF-5 បំពាក់ក្បាលគ្រាប់បរមាណូផងក៏ត្រូវអាមេរិកវាយប្រហារ ទៅហើយ ។ ចំណែកមីស៊ីល DF-4 បាញ់ បានតែ៥៥០០គីឡូម៉ែត្រ ប៉ុណ្ណោះគឺមិនអាចទៅដល់អាមេរិកឡើយ ។

ក្នុងពេលនេះចិនកំពុងតែផលិតកាំជ្រួច មីស៊ីលឆ្លងទ្វីប DF-31A បាញ់បានចម្ងាយ ១១ពាន់គីឡូម៉ែត្រ គឺដល់តំបន់ជាច្រើន ក្នុងទឹកដីអាមេរិក តែអាចបំពាក់ក្បាលគ្រាប់បរមាណូតែ១គ្រាប់ប៉ុណ្ណោះ ។ កាលពីចុង​ឆ្នាំ២០១៣ ចិនបានសាកល្បង២លើកនូវ មីស៊ីល DF-41 បាញ់បានចម្ងាយដល់ទៅ១៤ពាន់គីឡូម៉ែត្រ ប៉ុន្ដែ ស្ថិតក្នុងដំណាក់ កាលនៃការផលិត និង សាកល្បងប៉ុណ្ណោះ ត្រូវចំណាយពេលជាង២០ឆ្នាំទៀត ទើបអាចដាក់ឱ្យប្រើប្រាស់ក្នុងជួរកងទ័ពបាន ។

ចំពោះ នាវាមុជទឹកចិន កំពុងតែផលិត នាវាប្រភេទ Type 094 ដែល អាចបំពាក់កាំ ជ្រួចមីស៊ីល Jl-2 បាញ់ បានចម្ងាយ៨.០០០ គីឡូម៉ែត្រ ។ អ្នក វិភាគយោធាអាមេរិក បញ្ជាក់ថា នាវា មុជទឹក Type-094 ស្មើនឹង នាវាមុជទឹក របស់អតីតសហភាពសូវៀតកាលពីឆ្នាំ១៩៧០តែប៉ុណ្ណោះ ។ ចិនត្រូវ ការរយៈ ពេល៥ឆ្នាំទៀត ទើបអាចដាក់ ឱ្យប្រើ ប្រាស់នាវាមុជទឹកនោះបាន ។

អំពី យន្ដហោះទម្លាក់គ្រាប់បែកចិនមាន តែ ប្រភេទ H-6k ផលិតឡើងពឹងផ្អែកទៅ លើបច្ចេកវិទ្យាចាស់សូវៀត កាលពី ឆ្នាំ ១៩៥០ ។ ជាមួយនឹងកត្ដាខាងលើនេះ ហើយ ទើបទស្សនាវដ្ដី Expert អះអាងថា ចិននឹងត្រូវអាមេរិកវាយប្រហារយកឈ្នះ ក្នុងរយៈពេលមិនដល់មួយម៉ោងទេប្រសិន បើសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើង ។

ការផ្សព្វផ្សាយអត្ថបទខាងលើខណៈ ដែលប្រទេសទាំង២អាមេរិក-ចិន ប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំងឡើង ពិសេសក្រោយពេលអាមេរិកចេះ តែជ្រៀតជ្រែកចូលក្នុងវិវាទរបស់ចិនជាមួយ នឹង ប្រទេសក្នុងតំបន់ ។ អាមេរិកបាន ប្រកាសជួយការពារដល់ប្រទេសសម្ពន្ធមិត្ដក្នុងតំបន់គេចផុតពីការ គំរាមកំហែង ពីសត្រូវ ។ ចំពោះចិនក៏បានស្នើឱ្យអាមេរិក ឃ្លាតឱ្យឆ្ងាយមិនត្រូវលូកដៃចូលក្នុងវិវាទ អធិប តេយ្យភាពនោះឡើយ ៕


ចែករំលែក៖