ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៧នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្ស៧នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននាំខ្លួនយកទៅយក​ទៅ​សួរ​នាំពាក់ព័ន្ធបញ្ហាដីធ្លីកាលពីពេលកន្លងទៅថ្មីៗនៅក្រុង​​ព្រះ​សីហនុ ក្នុងនោះមានលោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងលោក កែវ រតនា ចាងហ្វាងកាសែត TN រួមទាំងមនុស្ស៥នាក់ទៀត ។

ប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា មនុស្សទាំង ៧នាក់ត្រូវ​បាន​ឃាត់ខ្លួននារសៀល ថ្ងៃសុក្រ ២រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានមន្ដ្រីកងរាជអាវុធហត្ថខេត្ត​នាំយកទៅសាកសួរតាម​និតិវិធី នៅទីបញ្ជា​ការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីមានវិធានការបន្ដទៀតដែល ពាក់ព័ន្ធទៅនឹងបទល្មើសហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុបានប្រាប់បណ្ដាញ​អ្នកសាព័ត៌មាន ឲ្យដឹងថា ៖មនុស្សទាំង ៧នាក់ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ជាបន្ដបន្ទាប់ ដោយ៥នាក់ដំបូង ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០និ៥៥នាទីព្រឹក ទើបក្រោយមក ឈាន​ទៅដល់ការឃាត់ខ្លួន មនុស្ស២នាក់ទៀត ជាអ្នកសារព័ត៌មាន នៅវេលាម៉ោង​១២និង១៥នាទី រសៀលថ្ងៃដដៃលនេះ។

មេបញ្ជាការកងរាជអាវុធហត្ថបានបញ្ជាក់ថា មនុស្សទាំង៧នាក់រួមមាន ទី១៖ លោក ហ៊ុន សុខា អាយុ៤៦ឆ្នាំ មុខរបរប្រធានក្លឹបអ្នកកាសែតឯករាជ្យ ទីលំនៅបច្ចុប្បន្នភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២៖ លោក កែវ រតនា អាយុ៣៣ឆ្នាំ មុខរបរចាងហ្វាងកាសែត TN ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៨ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ ទី៣៖ ឈ្មោះ ហង្ស ចិន្ដា ភេទស្រីអាយុ៥២ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ទី៤៖ ឈ្មោះ ហង្ស សុភា ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ទី៥៖ ឈ្មោះ សែន លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ទី៦៖ ឈ្មោះ ប៉ែន ស៊ឺណា ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុនិង ទី៧៖ លោក ហេង រយ៉ូង អាយុ៥០ឆ្នាំ មុខរបរប្រជាការពារ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

មកដល់រសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៩មនុស្សទាំង៧នាក់នេះសមត្ថកិច្ចនៅមិនទាន់ បានដោះលែងនៅឡើយទេ ។

ប្រជាពលរដ្ឋបាននិយាយថា មនុស្សទាំង៧នាក់នេះ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះ សីហនុចាប់ខ្លួនក្នុងករណីប្រើហិង្សាវាយបំផ្លាញតូបកុងត្រូលរបស់ក្រុមហ៊ុនវិនិយោគចិនឈ្មោះ យិៈជៀ និងធ្វើឲ្យបុគ្គលិកចិនម្នាក់បែកក្បាល កាលពីថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៩ កាលពីពេលថ្មីៗនេះ ៕ ឆ្លាមសមុទ្រ


ចែករំលែក៖