ព័ត៌មានទាន់ហេតុការណ៍៖

មុននេះបន្តិច ប្រជាពលរដ្ឋបានប្រទៈឃើញបុរសម្នាក់ដេកស្លាប់នៅមុខឡាន ទាំងដៃកាន់កាំភ្លើងខ្លី

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាលស្រុកស្ទឹងហាវ បន្ទាប់ពីប្រទៈឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅមុខឡាន នៅវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៩ ដោយដៃមានកាន់កាំភ្លើងខ្លី និងមានស្លាកស្នាមដោយគ្រាប់កាំភ្លើងត្រង់ក្បាល។
សាកសពបុរសនេះ មិនទាន់ដឹងថាស្លាប់ដោយសារមូលហេតុធ្វើអត្តឃាត ឬអំពើឃាតកម្មអីនៅឡើយទេ ខណៈសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទឹងហាវ និងនគរបាលកំពុងសហការចុះមកការពារទីតាំង ដើម្បីអោយខាងជំនាញខាងកោសលវិច្ច័យធ្វើការត្រួតពិនិត្យរកពីមូលហេតុនៃការស្លាប់នេះ។
សមត្ថកិច្ចបានទទួលព័ត៍មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ សុិម ប៊ុនធី ខណៈគាត់ប្រទះឃើញសាកសពបុរសម្នាក់ក្នុងដៃកាន់ដោយអាវុធខ្លី ស្ថិតនៅនៅចំណុច ភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដេកស្លាប់នៅមុខឡានឡិចសុីសពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AB-8029៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖