ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះធុងខ្យល់អ៊ុកស៊ីហ្សែន បណ្តាលឲ្យបុរសម្នាក់ស្លាប់ខ្ទេចសាកសព ដាច់ក្បាលចេញឆ្ងាយពីដងខ្លួនយ៉ាងរន្ធត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ខ្ទេចសាកសព និងដាច់ក្បាលខ្ទាតចេញឆ្ងាយពីដងខ្លួន ប្រហែលជាង១០០ម៉ែត្រ ក្រោយរងគ្រោះដោយសារផ្ទុះធុងខ្យល់អុកស៊ីហ្សែនសម្រាប់កាត់ដែក ។

ហេតុការណ៍នេះ កើតឡើងនៅកន្លែងទិញ លក់អេតចាយមួយកន្លែង នៅចំណុចចំការត្របែក ក្នុងក្រុម២០ ភូមិ១ ឃុំទំននប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីម៉ោងជិត៣កន្លះរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ពត សុផាត់ ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរកម្មករ ស្នាក់នៅក្រុម៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ មានទីលំនៅកំណើតក្នុងខេត្តតាកែវ ។

ក្រោយកម្លាំងជំនាញ នគរបាលពិនិត្យកោសល្យវិច័យរួចតាមនីតិវិធីជាមួយការបង្ហាញរបាយការណ៍ថា ជនរងគ្រោះពិតជាស្លាប់ដោយសារផ្ទុះធុង អុកស៊ីហ្សែនកាត់ដែក ។

សមត្ថកិច្ចបានប្រគល់សាកសពឲ្យទៅលោក ព្រហ្ម ប៊ន ដែលជាម្ចាស់អាជីវកម្មទិញ លក់អេតចាយ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖