ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាវគ្គជំនាញ «បុគ្គលម្នាក់ជំនាញមួយ» និង «អាជីវកម្មមួយស្តង់ដាមួយ»

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីទទួលបានជំនាញជោគជ័យក្នុងអាជីពនោះ សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងសមាគមអ្នកទីផ្សារ បណ្តាញកម្ពុជា បើកសិក្ខាសាលាស្តីពី«បុគ្គមិនាក់ជំនាញមួយ» និង«អាជីវកម្មមួយស្តង់ដាមួយ» និងបានកោតសរសើរក្រុមហ៊ុន NSZ World ដែលចូលរួមបណ្ដុះយុវជនឲ្យចេះ ធ្វើអាជីវកម្មទីផ្សារបណ្តាញ។

សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងសមាគ មអ្នកទីផ្សារបណ្តាញកម្ពុជា ដែលមានលោកបណ្ឌិត ឡី សុភាព ជាប្រធាន បានបង្ហាញការកោ តសរសើរ ចំពោះលោក លី ស៊ីនន្ទ អគ្គនាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំក្រុមហ៊ុន NSZ World ដែល បាននិងកំពុងចូលរួមបណ្ដុះបណ្ដាលយុវជនឲ្យចេះធ្វើអាជីវកម្មទីផ្សារបណ្តាញ និងជួយរកការងារធ្វើជូនសិក្ខាកាមដែលបញ្ចប់ការសិក្សារួច ស្របតាមទស្សនទាន «បុគ្គលម្នាក់ ជំនាញមួយ» និង «អាជីវកម្មមួយ ស្តង់ដាមួយ»។

ក្រុមហ៊ុន NSZ World ជាក្រុមហ៊ុនស្របច្បាប់មួយដែលមានការនាំចូល និងចែកចាយ ផលិតផលថែទាំសុខភាព និងសម្ផសជាប្រភេទគ្រីមលាប និងជាក្រុមហ៊ុនមួយដែល ជួយបណ្ដុះ បណ្ដាលយុវជនឲ្យចេះធ្វើអាជីវកម្មទីផ្សារបណ្តាញ ដើម្បីឲ្យយុវជនមានការងារ និងមុខរបរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន NSZ WORLD បានបើកដំណើរការចាប់ពី ថ្ងៃទី19 ខែមេសា ឆ្នាំ 2019 ហើយបានបើកវគ្គបំពាក់បំប៉នធំដល់សមាជិកទូទៅចំនួន 3លើក ហើយលើ កទី៣នេះមានសមាជិក និងសិក្ខាកាមចូលរួមប្រមាណ ៥០០នាក់ ព្រមទាំងគ្រូបង្គោល ប្រមាណជិត ១០០នាក់។

លោកបណ្ឌិត ឡី សុភាព បានពាំនាំនូវការគាំទ្រឲ្យពីថ្នាក់ដឹកនាំ សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងសមាគមអ្នកទីផ្សារ បណ្តាញកម្ពុជា ឲ្យក្រុមហ៊ុន NSZ World ប្រឹងប្រែងបន្តការចូលរួមបណ្ដុះបណ្ដាលយុវជន បន្ថែមទៀត។

ជាចុងក្រោយលោកបណ្ឌិត ឡី សុភាព ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយផ្តល់សុខសន្តិភាព និងការអភិវឌ្ឍ ដែលយើងអាចទទួលបានការសិក្សា ការងារ និងមុខរបរ ហើយសូមសំណូមពរ ដល់ក្រុមហ៊ុនទាំងអស់ត្រូវគោរពច្បាប់ព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល និងគ្រប់ស្ថាប័នដែលពាក់ព័ន្ធឲ្យបានល្អ៕ ស តារា


ចែករំលែក៖