ខេត្តមណ្ឌលគិរី៖ នៅវេលាម៉ោង១០ និង ០០នាទី ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកែវសីមា សហការជាមួយន គរបាលវរការពារព្រំដែនលេខ៦២១ ស្ទាក់ចាប់បានរថយន្តតាកូម៉ា កែឆ្នៃ ០១គ្រឿងពណ៌ក្រហម ដឹកឈើចំនួន ៤៣ដុំ ពុំទាន់វាស់ប្រភេទឈើជំនៀបេង នៅចំណុច ក្បែរច្រករបៀង ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា អ្នកបើកបររត់គេចខ្លួនចូលព្រៃបាត់ ស្រមោល។
បច្ចុប្បន្នឈើប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើកែវសីមា ចំណែករថយន្តត្រូវបានដុតបំផ្លាញកំទេចចោល ដោយគ្មានដកដៃ អនុវត្តតាមបទបញ្ជាដ៏តឹងតែង ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ៕ សុខ ខេមរា