ខេត្តត្បូងឃ្មុំ៖ សម័យនេះហើយនៅមានមន្ត្រីថ្លើមធំ បាញ់បោះសេរី ទាំងខ្លួនជាមន្ត្រីអនុវត្តច្បាប់ ធ្វើឲ្យសង្គមស្អប់ខ្ពើមបំផុត និងថ្កោលទោស ឲ្យសមត្ថកិច្ចធ្វើតាមនីតិវិធី ។
គេបានរាយការណ៍មកថា៖ កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ ចាប់ខ្លួន មន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅច្រកទ្វារអន្ដរជាតិអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញម្នាក់ បានភ្លាមៗ ដែលបង្កការបាញ់បោះសេរី នៅចំណុចភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនបាញ់បោះសេរី ជាមន្ដ្រីនគរបាលខាងលើ ឈ្មោះ សំ ណាង អាយុ៤២ឆ្នាំ ហើយត្រូវជាកូនរបស់អតីតមន្ដ្រីជាន់ខ្ពស់ម្នាក់នៅក្រសួងមហាផ្ទៃផងដែរ ។
ក្រោយការការឃាត់ខ្លួន សមត្ថកិច្ចចាប់យកបាន នូវអាវុធខ្លី០១ដើម គ្រាប់១៥នៅក្នុងបង់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី ។
ករណីនេះលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មិនទាន់បានបញ្ជាក់អំពីព័ត៌មានលម្អិត នៃករណីនេះនៅឡើយទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ជនដៃដល់ត្រូវសមត្ថកិច្ចជំនាញរបស់លោកកំពុងសួរនាំ និងចាត់ការបន្ដទៅតាមផ្លូវច្បាប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមនីតិវិធី៕ វណ្ណៈ