ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចូលទៅក្នុងប្រទេសថៃ ជាង ២០០០នាក់ តាមច្រករបៀង ចំនួន៤កន្លែង នៅក្នុងស្រុកថ្មពួក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងស្រុកថ្មពួកចូលទៅក្នុងប្រទេសថៃ ជាង២០០០នាក់ តាមច្ររបៀង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ បានចូលទៅក្នុងប្រទេសថៃ ដើម្បីទិញទំនិញយកមកប្រើប្រាស់ ឬមុខម្ហួបប្រចាំគ្រួសាររាងរាល់ថ្ងៃអាទិត្យ តាមសេចក្ដីរាយការណ៍ប្រាប់ថា ច្រករបៀងដែលពលរដ្ឋចូលទៅនោះមានច្រករបៀងតាម៉ាំង ច្រករបៀងមហោស្រព ច្រកបៀងប្រាសាទត្បែង ច្រករបៀងអូរកំបុត្រ ដែលច្រករបៀងទាំងនោះឋិតក្នុងឃុំចំនួន២ដូចជាឃុំគោករមៀត និងឃុំបន្ទាយឆ្មារ ឈម និងភូមិសួនសាមឃុំសាត់ថៃស្រុកតាបប្រយ៉ាចង្វាត់ស្រះកែវ (ប្រទេសថៃ) ។

សេចក្ដីរាយការណ៍បន្ថែមថា យានជំនិះដែលពលរដ្ឋធ្វើដំណើរចូលទៅតាមច្រករបៀងខាងលើនោះដូចជា ម៉ូតូគ្រប់ប្រភេទ១១០គ្រៀង គោយន្តចំនួន១៧៦គ្រឿង រថយន្ត៧១គ្រឿងចំណែកពលរដ្ឋប្រុស ស្រីសរុប២១០១នាក់ ពលរដ្ឋដែលធ្វើដំណើរចូលទៅប្រទេសថៃខាងលើរាងរាល់ថ្ងៃអាទិត្យ ដោយទៅទិញទំនិញគ្រប់ប្រភេទ ឬគ្រឿងបរិភោគដើម្បីមកផ្គត់ផ្គងក្នុងគ្រួសារព្រោះថា នៅតាមបន្ទាត់ព្រំដែន កម្ពុជា ថៃពលរដ្ឋកម្ពុជាតែងតែចេញចូលរាងរាល់មួយសប្តាហ៍ម្ដងទៅក្នុងផ្សារតាឡាត់ណាត់ប្រទេសថៃ ។

សេចក្ដីរាយការណ៍បញ្ជាក់បន្ថែមថា ពលរដ្ឋដែលចូលក្នុងប្រទេសថៃតាមច្រករបៀងខាងលើនោះតម្រូវបង់ប្រាក់ឲ្យភាគីថៃរថយន្ត និងម៉ូតូ១គ្រឿងចំនួន១០បាតប្រាក់ថៃ ចំណែកឯសមត្ថកិច្ចលម្ពុជាមិនតម្រូវឲ្យបង់ប្រាក់តាមការកំណត់នោះទេ ដោយពលរដ្ឋឲ្យតាមកម្លាំងចិត្តរបស់ពួកគាត់ ។

នៅក្នុងការចេញចូលរបស់ពលរដ្ឋខ្មែរដែលទៅទិញទំនិញនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កន្លងមកនេះគេសង្កេតឃើញថា មិនមានបញ្ហាអ្វីនោះឡើយ ដោយសារមានការសហការគ្នាល្អរវាងសមត្ថកិច្ចកម្ពុជា ថៃនៅតាមបន្ទាត់ព្រំដែនបានល្អ ៕ នីម វណ្ណា


ចែករំលែក៖