ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសហការកងរាជអាវុធហត្ថធ្វើការដុតកម្ទេចរថយន្តបាកុង ដែលគេរកឃើញថា ជាមធ្យោបាយដ៏ធ្ងន់ធ្ងរ បម្រើឲ្យខាងដឹកជញ្ជូនបទល្មើសព្រៃឈើ ខណៈប៉ុន្មានថ្ងៃនេះ កម្លាំងដុតកម្ទេចអស់ចំនួន ១៧គ្រឿងហើយ ។
ករណីដុតបំផ្លាញមធ្យោបាយដឹកជញ្ជូនឈើ (រថយន្តបាកុង)ខាងលើ ធ្វើឡើងនៅភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ចំនួន១គ្រឿង និងភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ចំនួន ២គ្រឿង ។ នេះបើយោងប្រភពពីកម្លាំងកំពុងចុះប្រតិបត្តិការ ។
គួររំលឹកថា ថ្ងៃទី១៩-២១ ខែកក្កដា ឆ្នាំ២០១៩ ថ្មីៗនេះ កម្លាំងសហការដុតបំផ្លាញមព្យោយដឹកជញ្ជូនឈើ (រថយន្តបាកុង) នេះ អស់ចំនួន ១៧គ្រឿង នៃស្រុកចំនួន ៣ គឺ៖ ស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ៕ បុឹម ពិន