ភ្នំពេញ៖ នារីម្នាក់ត្រូវបានជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរី2019 អត់មានស្លាកលេខធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone មិនចាំស៊េរី បានសម្រេចហើយត្រូវសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានទាំង២នាក់យកទៅសួរនាំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨នឹង១៥នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ២១៥នៅចំណុចក្បែរនឹងស្តុបផ្សារដេប៉ូក្បែរស្ថានីយ ប្រេងឥន្ធនៈស៊ូគីមិច ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌ7មករា បានឲ្យដឹងថាមុនពេលកើតហេតុកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានល្បាតឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក មិនចាំពណ៌មិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចកើតហេតុ ក៏ស្រាបតែលេចមុខជនសង្ស័យមានគ្នាចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ 125 ពណ៌ខ្មៅ ស៊េរី2019 អត់មានស្លាកលេខធ្វើដំណើរទិសដៅស្រាបទិសដៅគ្នារួចជនរងគ្រោះបានដកទូរស័ព្ទដៃមកចុច ក៏ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone មិនចាំម៉ាកបានសម្រេចហើយត្រូវបានកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានដេញចាប់ប្រផាប់ចាប់ទៅដល់ចំណុចកន្លែងកើតហេតុខាងលើ ម្តុំការាស់សាំងស៊ូគីមិក ជនសង្ស័យបានរត់ឡើងទៅលើផ្ទះរបស់ប្រជាពលរដ្ឋ ក៏ត្រូវសមត្ថកិច្ចក្របួចជាប់បានទាំង២នាក់ យកទៅសួរនាំនៅព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះពេលដែលជនសង្ស័យឆក់ភ្លាមៗនោះ ក៏បន្តដំណើរទៅបាត់ទៅដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ ៕ ធឿនព្រែកជ័យ