កន្លងមក អាមេរិកបានអំពាវនាវដល់ បណ្តាប្រទេសជុំវិញពិភពលោក បញ្ជូនកម្លាំងទាហាន និងនាវាចម្បាំងមកការពារនាវាដឹកទំនិញរបស់រៀងៗខ្លួន ។ ជាមួយគ្នានោះ ក៏មានប្រទេសជាច្រើន បានបញ្ជូននាវាចម្បាំងទៅការពារនាវាដឹកទំនិញ របស់ខ្លួន ។
ក្រោយមានវត្តមាននាវាចម្បាំងប្រទេសជាច្រើន អាមេរិកបានស្នើបង្កើត ក្រុមការពារ ចម្រុះដឹកនាំដោយអាមេរិក ។ ប៉ុន្តែ ប្រទេសនៅក្នុងតំបន់ អឺរ៉ុប ដែលមានបារំាង អ៊ីតាលី ដាណឺម៉ាក គាំទ្រការបង្កើតកម្លាំងជើងទឹកការពាររួម ដឹកនាំដោយអឺរ៉ុប មិនម៉ែនអាមេរិក ។ ដោយប្រទេសអឺរ៉ូបបានគាំទ្រការបង្កើតកម្លាំងទាហានការពាររួមដឹកនាំដោយអឺរ៉ុបផ្ទាល់ មិនម៉ែនអាមេរិកនោះឡើយ ដើម្បីធានាដល់សន្តិសុខសុវត្ថិភាពដល់នាវាដឹកទំនិញឆ្លងកាត់ដែនសមុទ្រ Hormuz ។ ចំណែកអង់គ្លេសក៏ដូចគ្នានោះដែរ នឹងចូលរួមជាមួយសម្ព័ន្ធមិត្តដឹកនាំដោយអឺរ៉ុប ។ ក្រៅពីនេះនៅមានប្រទេស៣ផ្សេងទៀតក៏មានបំណងចូលរួមនៅក្នុងសម្ព័ន្ធមិត្តទាហានជើងទឹកនោះដែរ ក្នុងនោះមានប្រទេស អេស្បាញ ស៊ុយអែត ប៉ូឡូញ និងអាល្លឺម៉ង់ ។
ប្រទេសតំបន់អឺរ៉ុប បានបំណងចង់ឲ្យ បារាំង និងអង់គ្លេស ដឹកនាំសម្ព័ន្ធមិត្តអឺរ៉ុប ការពារ រាល់នាវាដឹកទំនិញឆ្លងកាត់តំបន់សមុទ្រពែក្ស ។
ពេលថ្មីៗនេះ អនុប្រធានាធិបតីអីរ៉ង់លោក Eshaq Jahangiri បានព្រមានថា ការបង្កើនសម្ព័ន្ធមិត្តដើម្បីការពារតំបន់ឈូងសមុទ្រ នឹងធ្វើឲ្យតំបន់នេះធ្លាក់ក្នុងស្ថានភាពអសន្តិសុខទៅវិញទេ ។ លោកបន្តទៀតថា ការបង្កើតវត្តមានសម្ព័ន្ធមិត្ត មិនទទួលបានផលប្រយោជន៍អ្វីឡើយ មានតែ បង្ករឲ្យស្ថានភាពកាន់តែអាក្រក់ទៅតែប៉ុណ្ណោះ៕