ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឆ្មក់ចូលបង្ក្រាបក្លឹបកំសាន្តយីហោ អូរប៉ាម៉ា ឃាត់ខ្លួនជនជាតិចិនស្រី ប្រុស សរុប១៥៤នាក់ ដែលកំពុងសេពសារធាតុញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្តដោយមានការសម្របសម្រួលផ្លូវច្បាប់ ពីលោក ពេញ ពិសិដ្ឋ លោក ហួត វិចិត្រ ព្រ រាជអាជ្ញារងអមសាលាតំបូងខេត្តព្រះសីហនុ បានឆ្មក់ចូលឆែកឆេរក្លឹបកំសាន្តយីហោ អូរប៉ាម៉ា ដែលមានទីតាំងស្ថិតនៅ ក្រុម១៥ ភូមិ០៣ សង្កាត់ លេខ០៤ ក្រុង. ខេត្តព្រះសីហនុ ដែលសង្ស័យថា មានករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ។

លោកវរៈ សេនីយ៍ទោ សួស សីលា ស្នងការងទទួលផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច តាមពេលវេលាខាងលើកម្លាំងនគរបាលការិយាល័យប្រឆាំគ្រឿងញៀន និងកម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការឆ្មក់ចូលទីតាំងខាងលើ បានឃាត់ខ្លួន ជនជាតិចិនបានចំនួន១៥៤នាក់ ក្នុងនោះមានស្រី ចំនួន៤៩នាក់ ។

លោកសួស សីលា ស្នងការងទទួលផែនប្រឆាំងគ្រឿងញៀនបានបញជាក់ឲ្យដឹងទៀតថា នៅពេលឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូតបានវត្ថុតាងមានសារធាតុញៀន ប្រភេទ អេតាមីន ចំនួន១៥កញ្ចប់ ( មធ្យម) និងកញ្ចប់សង្ស័យសារធាតុញៀនផ្សេងទៀត ចំនួន១៥កញ្ចប់ ជ្រុញសម្រាប់ប្រើប្រាស់ឲ្យសាធាតុញៀនប្រភេទ( K)ចំនួន៣៥ជ្រុញ ។

បច្ចុប្បន្ន ជនសង្ស័យស្រី.ប្រុស ដែលសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនខាងលើកំពុងសាកសួរ និងធ្វើតេស្តរកសារធាតុញៀននៅក្នុងខ្លួន និងដើម្បីឈានទៅរកមេក្លោងជួញដូរនៅក្នុងក្លឹបកំសាន្តខាងលើដើម្បីយកមកផ្តន្ទាទោសទៅតាមនីតិវី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖