ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីចាញ់ល្បែងណេតអស់លុយពីខ្លួនបានហៅកង់បីជិះ ហើយខ្ចីទូរសព្ទ័តេ បែរជាយកទូរសព្ទ័រត់ ហើយឲ្យទូរស័ព្ទនោះទៅបក្ខពួករបស់គេយកទៅបាត់ ត្រូវម្ចាស់កង់បីឥណ្ឌាតាមចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះអៀផារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ជិតប្រឡាយទឹកស្អុយក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិព្រៃធំ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ជនរងគ្រោះមានឈ្មោះងួន គឹមយ៉ាន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរមុខរបរត់កង់ឥណ្ឌា ស្នាក់នៅលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ មានស្រុកកំណើតនៅភូមិគោកត្រំ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង រត់កង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HT.8672 ទូរស័ព្ទរបស់ជនរងគ្រោះ ម៉ាក OPPO A3s ត្រូវបានជនសង្ស័យ បណ្តោះឲ្យបក្ខពួកយកទៅបាត់ស្រមោល ។
តាមសម្តីរបស់ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ជាអ្នករត់កង់បីឥណ្ឌាត្រូវបានជនសង្ស័យខាងលើ បានហៅឌុបចេញពីមុខវត្តសន្សំកុសល ក្នុងគោលបំណងមកផ្សារឃ្លាំងរំសេវ ដើម្បីមកយកលុយបន្ថែមទៀត ដែលជនសង្ស័យនោះបានយកម៉ូតូមកបញ្ចាំ ដោយអ្នកបញ្ចាំមិនឲ្យលុយថែម ក៏ប្រើល្បិចខ្ចីទូរស័ព្ទនិយាយរួចហើយហៅគាត់ដឹកមកកុងស៊ីគាប់គោ ព្រោះផ្ទះជនសង្ស័យនៅទីនោះដើម្បីយកលុយឲ្យគាត់ ខណៈមកដល់ជនសង្ស័យបានខ្ចីទូរសព្ទ័របស់គាត់ម៉ាក OPOPតេម្តងទៀត ស្រាប់តែយកទូរសព្ទ័របស់គាត់រត់ចូលតាមផ្លូវតូច គាត់ក៏ទុកកង់បីឥណ្ឌាចោលរត់ដេញតាមតែរត់មិនទាន់ គាត់ក៏ជិះកង់បីរបស់គាត់មកក្រៅផ្លូវ២១៧ ពីកើតទៅលិច គោលបំណងទៅផ្ទះជួលរបស់គាត់នៅលូប្រាំវិញ ខណៈនោះក៏ស្រាប់តែឃើញជនសង្ស័យដែលយក ទូរសព្ទ័របស់គាត់រត់គាត់ក៏ចុះពីកង់បីស្រែកចោរៗលឺដល់ប្រជាពរដ្ឋជួយចាប់ស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រម ខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។
បច្ចុប្បន្នជនសង្ស័យរួមទាំងជនរងគ្រោះសមត្ថកិច្ចបាននាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដាក់ពាក្យបណ្ដឹងដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌទួលគោកបន្តតាមច្បាប់ ៕ សុខាសែនជ័យ