ព័ត៌មានទាន់ហេតុការណ៍៖

បិទវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីន រក្សាសន្តិភាពសម្រាប់ប្រតិបត្តិការសន្តិភាពរបស់ UN

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការ ពារជាតិ និងលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃសា ធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនា ញបោសសំអាតមីន និងរក្សាសន្តិភាព សម្រាប់ប្រតិបត្តិការសន្តិ ភាពរបស់អង្គការសហប្រជាជាតិ ។

ពិធីបិទវគ្គហ្វឹកហ្វឺននេះ ធ្វើឡើងនៅ ” វិមានមិត្តភាព” ទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ ដឹកនាំក្រសួងការពារជាតិ សេនានុព័ន្ធបណ្តាប្រទេសជាមិត្ត និងសិក្ខាកាមសរុបទាំងអស់៣៥០នាក់ ។

លទ្ធផលបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការបោស សំអាតមីន ជាយុទ្ធសាស្រ្តទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា ។ កងយោធពលខេមរភូមិន្ទ បានបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ក្នុងការចូលរួមចំណែកបោសសំអាតមីនក្នុងប្រទេស ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះបានជាអតិបរមា ជាក់ស្ដែងក្នុងអំឡុងពេល១១ឆ្នាំកន្លងមកនេះ កងកម្លាំងធ្វើការបោសសំអាតមីន បម្រើសកម្ម ភាពមនុស្សធម៌ និងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ សម្រេចបាន លទ្ធផលសរុបលើផ្ទៃដី ១,៣៤៦,៧៥៧,០៨៣ម៉ែត្រការ៉េ មីនប្រឆាំងថ្មើរជើងចំនួន ១៥,៤៦៦គ្រាប់មីន ប្រឆាំងរថក្រោះ ៣២៥គ្រាប់ ERW ៩៥,០៣៩គ្រាប់ អំបែង ២,០៣៥,១៥១ បំណែក បានរួមចំណែកជាមួយអាជ្ញាធរមីនកម្ពុជា និងប្រតិបត្តិករនានា នៅក្នុងប្រទេស ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោ យសារមីនពីកំរិតខ្ពស់ នៅឆ្នាំ១៩៩៦ ដែលមានជនរងគ្រោះពី ៤.៣២០នាក់ មកនៅត្រឹម ១១១នាក់(មីន ៣០នាក់ ERW ៨១ នាក់) ក្នុងឆ្នាំ២០១៥ ។

នេះបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែង ទាំងស្មារតីនិងសម្ភារ ប្រើវិធានការសរុប មធ្យោបាយសរុប ទាំងកម្លាំងជំនាញអាជីព និងកម្លាំងសិក្ខាកាមដែលចុះធ្វើកម្មសិក្សាជាក់ស្តែងរបស់ ខ.ភ. ម ក្នុងការរួមចំណែកភារកិច្ច ដ៏លំបាកលំបិននេះ ក្នុងនោះបានរកឃើញអង្គភាពគំរូ រួមមានស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព សាលាហ្វឹកហ្វឺនកង កម្លាំងភាពពហុ ជាតិ ក្នុងបោសសំអាតមីនលេខ២៣៥ -៣១៥ -៤០៥ កងវិស្វ កម្មលេខ៥១៣-៦០៣ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ វិស្វ កម្មកងទ័ពជើងគោក កងពលធំអន្ត រាគមន៍លេខ២-៣ កង ពលតូចអន្តរាគមន៍លេខ១ យោធ ភូមិ ភាគពិសេស យោធភូមិ ភាគទី១,២,៣,៤ និងទី៥ផងដែរ ៕ សុខដុម


ចែករំលែក៖