ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ ការផ្សាយរបស់កាសែត The Wall Street Journal របស់អាមេរិក បំភ្លៃការពិតពីកម្ពុជា

ចែករំលែក៖

ព្រះសីហនុ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា ការផ្សាយរបស់កាសែត The Wall Street Journal របស់សហរដ្ឋអាមេរិក បំភ្លៃការពិតពីកម្ពុជាអំពីមូលដ្ឋានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាម គឺ នឹងបាត់បង់ទំនុកចិត្តជាសកលលោក និង ទទួលទណ្ឌកម្មពីមហាជន ។

នៅថ្ងៃទី២៦ ខែកក្កដា នេះ ក្នុងដំណើរស្វែងរកការពិត ដើម្បីបញ្ជាក់ថា មូលដ្ឋានកងទ័ពចិនមិនមានវត្តនៅមូលដ្ឋានកងទ័ពជើងទឹករាម នោះ លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មានថា ការបង្ហាញនេះ គឺ ដើម្បីសម្លាប់ព័ត៌មានមិនពិត ឬ Fake News ។ ប៉ុន្តែលោកថា កម្ពុជាមិនយកអាមេរិកជាសត្រូវទេ ហើយក៏មិនមានសារប្រយោជន៍ណាមួយដើម្បីប្តឹងកាសែត The Wall Street Journal អោយធ្វើការកែតម្រូវដែរ ។

លោក ផៃ ស៊ីផាន សង្កត់ធ្ងន់ថា “យើងមិនមែនយកសហរដ្ឋអាមេរិកជាសត្រូវរបស់យើងទេ អ្វីដែលគេនិយាយគឺមិនត្រឹមត្រូវ មិនសុចរិត យើងរៀបចំសកម្មភាព ដើម្បីអោយមហាជនមានការទុកចិត្តលើរាជរដ្ឋាភិបាល”៕ចេស្តា


ចែករំលែក៖