ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា រាជធានីភ្នំពេញ ផ្ដល់រថយន្ត៣២ កៅអីជាអំណោយរបស់សម្ដេចប៊ុន រ៉ានីហ៊ុនសែន ប្រគល់ជូនសមាគមសំនៀង ជនពិការដើម្បីប្រើប្រាស់ធ្វើដំណើររួម

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បាននាំយករថយន្តមួយគ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាប្រគល់ជូនដល់សមាគមសំនៀងជនពិការដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្អូនៗជនពិការក្នុងសមាគម ។

ពិធីប្រគល់នេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍៩ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងសាលារាជធានីភ្នំពេញ ។

រថយន្តដែលត្រូវបានប្រគល់ជូននេះ ជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរពាក់ចំណុះ៣៩កៅអីស្លាកលេខ ភ្នំពេញ 3E 6565 ប្រគល់ជូនដល់សមាគមសំនៀងជនពិការដើម្បីផ្ដល់ភាពងាយស្រួលជូនប្អូនៗ និងក្មួយៗជនពិការក្នុងសមាគម ។

លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍ និងស្នើរឲ្យប្រធានសមាគមសំនៀងជនពិការជួយថែរក្សារថយន្តនេះ ឲ្យបានល្អដើម្បីប្រើប្រាស់ក្នុងសកម្មភាពរបស់សមាគមន៍នេះបានយូរអង្វែង ព្រោះថានេះជាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ។

ក្នុងនាមសមាគមសំនៀងជនពិការ លោកឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនដែលបានផ្តល់អំណោយរថយន្តមួយគ្រឿងនេះ ដល់សមាគមសំនៀងជនពិការដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេច ចំពោះសុខទុក្ខកូនចៅជាជនពិការដែលជួបការលំបាកដោយជនពីការតែងបានចាត់ទុកសម្តេចទាំងទ្វេ គឺជាឪពុកម្តាយទី២របស់ខ្លួនដែលតែងតាមជួយបីបាច់ថែរក្សាគ្រប់ពេលវេលា ។

សូមបញ្ជាក់ថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនក្នុងតួនាទីប្រធានកាកបាទក្រហមកម្ពុជាកន្លងមកនេះបានយកចិត្តទុកដាក់ខ្លាំងក្លាណាស់ក្នុងសកម្មភាពមនុស្សធម៌ ពោលគឺក្រៅពីប្រគល់ជូនប្រជាពលរដ្ឋនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគហើយនោះនូវបានផ្តល់ជូនជាមធ្យោបាយផ្សេងៗថែមទៀតជូនប្រជាពលរដ្ឋអង្គការ និងសមាគមន៍ថែមទៀត ។ ជាក់ស្តែងនៅពេលនេះជាតឹកតាំងបញ្ជាក់យ៉ាងច្បាស់ពីសកម្មភាពមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ។ ជាងនេះទៀត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនូវបានណែនាំឲ្យអាជ្ញាធរទាំងអស់មានទាំងរាជធានីខេត្តស្រុកឃុំសង្កាត់ទាំងអស់ត្រូវចុះផ្ទាល់ដល់មូលដ្ឋានប្រជាពលរដ្ឋដើម្បីបានដឹងពីសុខទុក្ខប្រជាពលរដ្ឋដោយមិនទុក្ខឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់ឃ្លានដែលយើងមិនបានដឹងនោះទេ ៕ សំរិត


ចែករំលែក៖