ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ១ បានឃាត់ខ្លួនជនសង្ស័យប្រុស ស្រី២នាក់ ក្រោយពីធ្វើសកម្មភាពគាស់តូបលក់គ្រឿងអល័ង្កា (ការឡៃ) យកទ្រព្យសម្បត្តិប្រជាពលរដ្ឋលុយ១៤០០០០០រៀល និង១៥០ដុល្លារ បានសម្រេចរួចគេចខ្លួនបាត់នៅផ្សារស្ទឹងមានជ័យថ្មី ។
ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ម៉ៅ សាវឿន នាយប៉ុស្ដ៍ស្ទឹងមានជ័យ១ បានឲ្យដឹងថា កាលវេលាម៉ោង១៧ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានរៀបចំតូបលក់ដូរចាក់សោរត្រឹមត្រូវរួវទៅផ្ទះសំរាក លុះដល់ម៉ោង២១ ថ្ងៃ ខែ ដដែល ជនសង្ស័យប្រុសស្រី២នាក់បានធ្វើសកម្មភាពគាស់តូបយកទ្រព្យសម្បត្តិលុយ១៤០០០០០រៀល និងលុយដុល្លារ១៥០រួចគេខ្លួនបាត់ស្រមោល បន្ទាប់មក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគបាលស្ទឹងមានជ័យ១ ។
ក្រោយពីកសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចបានបើកការសរាវជ្រាវឈនដល់កំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័បាននៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ នាំខ្លួនមកប៉ុស្ដិ៍ដើម្បីសាកសួរតែម្ដង ។ ជនសង្ស័យទី១ មានឈ្មោះ នួន និស្ស័យពេជ្រ ហៅ ពេជ្រ ភេទប្រុស អាយុ ២០ឆ្នាំមុខរបរមិនពិតប្រាកដ ដ្នាក់នៅ ផ្ទះលេខ៤៤០ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទី២ឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុក នាង អាយុ៦៤ ភេទស្រី មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ ០៦ ផ្លូវលេខ០៦ភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារថា ពួកគេទាំងពីរនាក់ពិតជាបាធ្វើសកម្មភាពគាស់ភូបយកទ្រព្យសម្បត្តិពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិបិធីបន្តទៀត ៕ ភារ៉ា ដង្កោ