ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចឃុំខ្លួន ចោរឆក់២នាក់ ដាក់ពន្ធនាគារព្រៃស

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូនខ្លួនទៅដាក់ពន្ធនាគារព្រៃស ក្រោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំយកមកជំនុំជម្រះនាពេលក្រោយ កាលពីព្រឹកថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវ នឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ។

យោងតាមមន្រ្តីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ត្រង់ចំណុចផ្លូវ២៧៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ឈ្មោះ ហេង ចាន់ណា ភេទប្រុស អាយុ ២៩ឆ្នាំ និងទី២ឈ្មោះ ប៉ុល វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ ។ សម្ភារ:ដកហូត៖ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៩ គ្មានស្លាកលេខ ។

បច្ចុប្បន្នជនជាប់ចោទទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញបានសាកសួរ កសាងសំណុំរឿង និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ៕ស រស្មី


ចែករំលែក៖