ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន អញ្ជើញចូលរួមក្នុងទិវាមច្ឆជាតិ ០១ កក្កដា នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃ គណអភិបាលខេត្តព្រះសីហនុអញ្ជើញចូលរួមទិវាមច្ឆជាតិ ០១ កក្កដា នៅបរិ វេណបឹងត្រាវ ភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ១០រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុកព្រៃនប់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ មានប្រសាសន៍ថា ទិវាមច្ឆាជាតិ ០១ កក្កដា ឆ្នាំ២០១៩នេះ ប្រារព្ធនៅបឹងត្រាវ ភូមិតាអោងអំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រៀបចំលែងកូនត្រីចំនួន ៥០.០០០ក្បាល និងមេត្រីពូជចំនួន ២០គីឡូក្រាម ដើម្បីអភិរក្ស ការថែទាំមច្ឆាជាតិឲ្យកាន់តែសម្បុរបែបថែមទៀតនៅស្រុកព្រៃនប់ ឲ្យកាន់តែសម្បុរថែមទៀត ។

លោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍សំណេះសំ ណាលជាមួយប្រជាពលរដ្ឋ សិស្សានុ សិស្ស ចូលរួមដោយគូសបញ្ជាក់ថា ទិវាមច្ឆាជាតិ ០១ កក្កដា ឆ្នាំ២០១៩ គឺជាការបំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯក ជន ចូលរួមថែរក្សា ការពារអភិរក្ស និងបង្កើនផលស្តុកធនធានជលផលក្នុងធម្មជាតិឲ្យកាន់តែសម្បុបែប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លោកបន្តថា ទន្ទឹមនឹងការថែរក្សាត្រីធម្មជាតិឲ្យមាននិរន្តរភាព ការអភិវឌ្ឍវារីវប្បកម្ម ត្រូវតែជំរុញឲ្យបានខ្លាំងក្លាទាំងខ្នាតតូច មធ្យម និងធំ ស្របតាមតម្រូវ ការទីផ្សារស្បៀងអាហារ និងសក្តានុពល នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ។ ត្រូវលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់វិស័យ ឯក ជនទាំងក្នុង នឹងក្រៅប្រទេស ដើម្បីចូលរួមវិនិយោគលើការចិញ្ចឹមបង្គា ក្តាមថ្ម ត្រីសមុទ្រ ដែលមានតម្លៃខ្ពស់មានដូចជា ត្រីទឹកកែ ត្រីស្ពង់ ត្រីផ្ទក់សមុទ្រ រួមទាំងការកែឆ្នៃផលិតផលសមុទ្រប្រកបដោយគុណភាព សុវត្ថិភាព និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន រួមគ្នាយកចិត្តទុក ដាក់ក្នុងការចុះបង្ក្រាបបទល្មើសជល ផលគ្រប់ប្រភេទ ពិសេសទប់ស្កាត់ការ ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ គ្រប់ប្រភេទ ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ប្រភពទឹក និងធនធានធម្មជាតិ និងមច្ឆាជាតិ ការទន្ទ្រានដីព្រៃកោងកាង ជាកម្មសិទ្ធិ ការចាក់ដីលប់បឹង.និងដែននេសាទ ។ ខិតខំពង្រឹងសមត្ថភាពរបស់ សហគមន៍នេសាទ ដែលបានបង្កើតឡើងរួចហើយឲ្យបានរឹងមាំប្រកបដោយភាពជាម្ចាស់ការ ក្លាយជាសហគមន៍នេសាទគ្មានបទល្មើសជលផល ។ ព្រមទាំងបានសំណូមពរឲ្យប្រជាពលរដ្ឋក្នុង សហគមន៍ចូលរួមថែរក្សា អភិរក្សធន ធានធម្មជាតិជលផលឲ្យកាន់តែសម្បុរបែប ដើម្បីពង្រឹងការគ្រប់គ្រង និងការ ការពារកន្លែងអភិរក្សជលផលក្នុងកន្លែងនេសាទសហគមន៍ ថែរក្សាព្រៃលិចទឹក និងព្រៃកោងកាងឲ្យបានគង់វង្ស ដែលជាជម្រកមច្ឆាជាតិពង កូន ដ៍សំខាន់របស់យើង ។

លោក គួច ចំរើន បានបន្តទៀតថា ទិវាមច្ឆាជាតិ០១ កក្កដា គឺជាយុទ្ធសាស្ត្រ ដ៍សំខាន់ ដើម្បីរក្សាពូជត្រី ក្នុងស្រុកឲ្យបានគង់វង្ស ដើម្បីបន្តពូជនៅរដូវក្រោយ ៗថែមទៀត ស្របតាមអនុសាសន៍ដឹក នាំដ៍ថ្លៃថ្លាប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ៕ ឆ្លាមសមុទ្រ


ចែករំលែក៖