ភ្នំពេញ៖ នៅយប់ថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ និងថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៧ និង ៣០នាទីយប់ កម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ។
ក្នុងប្រតិបត្តិកានោះដែរជាលទ្ធផល កម្លាំងប្រជាការពារខណ្ឌដូនពេញ បានប្រមូលកៅអីអង្គុយចំនួន១៤ តុចំនួន០៣ និង ស្លាកយីហោដែលដាក់នៅលើចិញ្ចើមផ្លូវសាធារណៈ និងមានអក្សរមិនត្រឹមត្រូវតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញចំនួន០២ ស្លាក ផងដែរ ។
ក្រោយប្រតិបត្តិការរួច សំភារៈខាងលើត្រូវបានកម្លាំងប្រជាការពារខណ្ឌដូនពេញ ប្រមូលយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីហៅម្ចាស់អាជីវកម្មទាំងនោះមកអប់រំណែនាំ បញ្ឈប់ការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈបន្តទៀត ៕ ស តារា