ខេត្តកណ្ដាល៖ ឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល សហការជាមួយនគរបាលប៉ុស្តិ៍ច្រកទ្វារខ្នាតាំងយូជ្រៃធំ ,កម្លាំងនគរបាលវរៈព្រំដែន605 និងប៉ុស្ដិ៏រដ្ឋបាលព្រែកជ្រៃ បង្ក្រាបដកហូតយកមករក្សាទុកនៅស្នាក់ការប៉ុស្តិ៍ច្រកទ្វារខ្នាតាំងយូ ជ្រៃធំ បណ្ដោះ អាសន្ន រង់ចាំការអនុវត្តនីតិវិធីបន្ត ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ។
មន្រ្តីនគរបាល ខេត្តកណ្ដាលបានឲ្យដឹងថា ក្រោយពីមានឧបករណ៍នេសាទខុសច្បាប់ជាច្រើននៅក្នុងបឹងមួយកន្លែងក្នុងភូមិសាស្ត្រ ស្រុក កោះធំ និងមានការឯកភាពពីលោកឧត្តមសេនីយ័ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្ដាល កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល បានសហកាជាមួយនគរបាលប៉ុស្តិ៍ច្រកទ្វារខ្នាតាំងយូជ្រៃធំ ,កម្លាំងនគរបាលវរៈព្រំដែន605 និងប៉ុស្ដិ៏រដ្ឋបាលព្រែកជ្រៃ បានចុះបង្ក្រាបដកហូតមានដូចជា៖ ទូកតាងរ៉ាងចំនួន៣គ្រឿង ពណ៌បៃតង ស (ចំណុះ 3តោន 2គ្រឿង និង 4តោន01គ្រឿង) , ឧបករណ៍នេសាទទំនើប(លបឆ្កួត)ចំនួន350ដុំ ស្មើ និង3500ម៉ែត្រ ។
ប្រភពដដែលបន្តថា ក្រោយពីកម្លាំងជំនាញ ចុះបង្ក្រាបរួច ឧបករណ៍ខាងលើនេះ ត្រូវបានកម្លាំងជំនាញ យកមករក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការប៉ុស្តិ៍ច្រកទ្វារខ្នាតាំងយូ ជ្រៃធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ