ខេត្តឧត្ដរមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ ដឹកនាំដោយលោកវរ:សេនីយ៍ ឯក លី ដារិទ្ធ មេបញ្ជាការរង ខេត្ត បានឃាត់ខ្លួនបុរសពីរនាក់ ក្នុងការចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ និងចែកចាយ និងរក្សារទុកនូវសាធាតុញៀនខុសច្បាប់ មួយកន្លែង កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងភូមិ គិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យ 1/ឈ្មោះ ហេង ផាត ភេទប្រុស អាយុ40ឆ្នាំ មុខរបរកម្មករ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ 2/ឈ្មោះ ដន ដា ភេទប្រុស អាយុ18ឆ្នាំ មុខរបរកម្មករនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ដកហូតវត្តុតាងរួម៖ ម៉ាទឹកកក មួយកញ្ចប់ស្មើ 56,22ក្រាម, យ៉ាម៉ា WYចំនួន549ក្រាប់, កាំបិតស្នៀត 02 និងដបសំរាបជក់01 ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ កំពុងកសាង សំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ ប៉ែន នួន