ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងអស់សាច់ក្លែម នាំគ្នាជិះទូករកខ្យងក្លែមបន្ត លិចទូកស្លាប់ពីរនាក់ ហែលរួចខ្លួនបីនាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសពីរនាក់បានលង់ទឹកស្លាប់ និងបីនាក់ទៀតបានហែលរួចផុតគ្រោះថ្នាក់ ក្នុងករណីលិចទូក នៅក្នុងបឹងអូរជីក (បឹងតាម៉ុក)​ កាលពីវេលាម៉ោង៤និង​៤០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅបឹងអូរជីក ក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង-ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា លិចទូកនៅបឹងអូរជីកបណ្តាលឲ្យស្លាប់មនុស្ស ២ នាក់, រងគ្រោះធ្ងន់១នាក់ និងហែលរួច២ នាក់។ ជនរងគ្រោះ មានឈ្មោះ ៖ ១- ឈ្មោះ បុល វិរះបុត្រ ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិ ឃុំ ដូចខាងលើ បណ្តាលឲ្យស្លាប់ ២- ឈ្មោះ ហេង ណារិន ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិឃុំដូចខាងលើ បណ្តាលឲ្យស្លាប់ ៣- ឈ្មោះ ឈៀក គឹមហុង ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង រងគ្រោះធ្ងន់កំពុងសង្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុក ។

មូលហេតុ ជនរងគ្រោះទាំង០៥ នាក់ ផឹកស្រាស្រវឹងហើយជិះទូកទៅរាវខ្យងនៅបឹងអូរជីក ក៏បណ្ដាលឲ្យលិចទូកលង់ទឹកតែម្តង ។

ក្រោយសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចរកឃើញថា ពិតជាបានស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ ប៉ែន នួន

 


ចែករំលែក៖