ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តឡិចស៊ីសទៅបុករថយន្ត soion ហេីយព្យាយាមបេីករត់ត្រូវជនរងគ្រោះដេញឃាត់បានវិញ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្ត ឡិចសុីសRX300មួយគ្រឿងទៅបុករថយន្តមួយគ្រឿងទៀតពីរលើកមិនឈប់ដោះស្រាយម្ចាស់រថយន្តរងគ្រោះដេញចាប់បានមកវិញប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៨ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីម្ចាស់រថយន្តរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគាត់មានគ្នាពីរនាក់បើករថយន្តមួយគ្រឿងម៉ាក soion ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2Q-8393ទើបនិងចេញពីខួបកំណើតគេមួយកន្លែងដោយធ្វើដំណើរទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតក៏មានរថយន្តមួយគ្រឿងម៉ាកឡិចសុីស RX-300 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AK-0917 បើកបរដោយបុរសម្នាក់រួមដំណើរជាមួប្រពន្ធនិងកូនជាលក្ខណះគ្រួសារ ដោយស្រវឹងស្រាជោគបានធ្វើដំណើរមកពីក្រោយបានជ្រុល ទៅបុកចំកញ្ចក់មើលក្រោយខាងមុខផ្នែកខាងស្តាំបណ្តាលឲ្យបាក់រួចរថយន្តបង្កមិនបានឈប់សដោះស្រាយនោះទេបានព្យាយាមបើករត់រហូតភ្លាមៗនោះរូបគាត់ជនរងគ្រោះបានបើករថយន្ត ដេញតាមពីរក្រោយ រហូតមកពាក់កណ្តាលផ្លូវត្រូវបានរថយន្តបង្ក មកបុកមួយលើកទៀតចំទ្វាររថយន្តខាងមុខផ្នែកខាងឆ្វេងបណ្តាលឲ្យកំពិតរួចក៏បានបើករត់បន្តទៀតត្រូវបានរូបគាត់បើកដេញរហូតមកដល់ចំណុចវត្តសាមគ្គីរង្សី​ តាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យទើបចាប់រថយន្តបងនោះបានរួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋស្ទឹងមានជ័យ៣ បានប្រគល់រថយន្តទាំងពីរគ្រឿងទៅឲ្យសមត្ថកិច្ចជំនាញខណ្ឌពោធិសែនជ័យធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖