ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចយកម៉ូតូ នៅចំណុចមុខផ្ទះលេខ៣៦ ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទីយប់ ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ម្នាក់មានឈ្មោះ រិទ្ធ រាជ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ  (គ្មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះមាន ឈ្មោះ ប៉ាន ណាថាន់ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកភេសជ្ជៈ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សម្ភារៈបន្សល់ទុក មាន ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CU-0593  ប្រគល់ឲ្យជនរងគ្រោះវិញ  ។

ប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូរបស់ខ្លួននៅចំណុចកើតហេតុខាងលើ ដោយមិនបានដកកូនសោរចេញពីម៉ូតូ រួចជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យម្នាបានដើរតាមផ្លូវមកដល់ចំណុចកើរហហេតុ ឃើញមានកូនសោរជាប់និងម៉ូតូដោយមានសភាពស្ងប់សកងាត់ ជនសង្ស័យកាប់សោរបញ្ឆេះម៉ូតូរួចបត់ក្បាលម៉ូតូចេញមកថ្នល់បំរ៉ុងជិះ ជនរងគ្រោះឃើញស្រែកថាចោរៗ នាំគ្នាដេញចាប់បានជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕​ជ្រោយពេជ្រ


ចែករំលែក៖