ព័ត៌មានទាន់ហេតុការណ៍៖

គីម​ ​ចាន់​បូរមី​ ​ទទួលបាន​កាដូ​រថយន្ត​ថ្មីសន្លាងពីគូស្នេហ៍ថ្ងៃខួបកំណើត

ចែករំលែក៖

ភ្នំពេញ៖ តារា​សម្តែង​វ័យក្មេង​សាច់​សខ្ចី​ ​គីម​ ​ចាន់​បូរមី​ ​ដែលធ្លាប់បានបង្ហាញចំណងស្នេហ៍បើកចំហជាមួយ លោក ហ៊ុន បញ្ញាបុត្រ នោះ ទទួលបានកាដូយ៉ាងគាប់ចិត្តពីគូស្នេហ៍គឺរថយន្តថ្លីសន្លាងមួយគ្រឿងក្នុងថ្ងៃខួបកណើត ។
Freshie Gil ប្រចាំឆ្នាំ២០១៤ គីម ចាន់បូរមី បាន​បង្ហាញ​នូវ​អារម្មណ៍​រំភើប​ និង ​ស្នាមញញឹម​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​សុខ​នៅពេល​ដែល​នាង​ទទួល​បាន​នូវ​កាដូ​យ៉ាង​គាប់ចិត្ត​គឺ​រថយន្ត​ស៊េរី​ទំនើប​ពី​សំណាក់​គូស្នេហ៍​នៅក្នុង​ថ្ងៃខួបកំណើត​ ។ ​
រថយន្ត​ស៊េរី​ទំនើប​ពណ៌ស​ថ្មីសន្លាង​ដែល​មានតម្លៃ​​រាប់​ម៉ឺន​ដុល្លារ​ ​រួម​ជាមួយ និង​បាច់​ផ្កា​យ៉ាង​ស្រស់​ស្អាត​ដែល​ជា​កាដូ​ពិសេស​ពីសំណាក់​លោក​ ​ហ៊ុន​ ​បញ្ញា​បុត្រ​ ​អមដោយសារ​យ៉ាង​ផ្អែមល្ហែមពីនាង​ថា ​«​អរគុណ​ចំពោះ​កាដូ​ខួបកំណើត​សម្រាប់​ឆ្នាំនេះ​ ​អរគុណ​ដែល​គោរព​ផ្ដល់​តម្លៃ​ និង ​នៅ​តែ​រក្សា​ការ​ស្រឡាញ់​ ​ភាព​ស្មោះត្រង់​ដូចដើម ​​ដូច​ថ្ងៃ​ដែល​ពួក​យើង​ចាប់ផ្ដើម​ស្គាល់គ្នា​ដំបូង​»​ ។ ​ ​ក្រៅពីសារផ្អែមល្ហែមនាង​​ក៏​ទទួល​បានការ​កោតសរសើរ​ពី​ភព្វ័​សំណាង​របស់​នាង​ដែល​មាន​គូស្នេហ៍​ជា​បុរស​ល្អ​ចេះ​យល់ចិត្ត​នាង​បែបនេះ​សោះ​ ​ ។ ​ ​ក្នុង​នោះ​ក៏​មានការ​ជូនពរ​ឲ្យ​ចំណង​ស្នេហ៍​របស់​ ​គីម​ ​ចាន់​បូរមី​ ​រឹងមាំ​ និង ​ផ្អែមល្ហែម​រហូត​ ​ផងដែរ៕ វឌ្ឍនា​ ​

ចែករំលែក៖