ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ត្រូវបានពង្រឹងពង្រីងទេ្វឡើងថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ បានអនុញ្ញាត ឲ្យលោកវរសេនីយ៍ឯក យូន បុមជី (Yoon Beomgi) អនុព័ន្ធយោធាចាស់ នៃសាធារណរដ្ឋកូរ៉េ នឹងត្រូវចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា និងទទួ លជួបការសម្តែងការគួរសមរបស់ លោកវរសេនីយ៍ឯក ជុង ណាក់សាម (Chung Naksam) អនុព័ន្ធយោធាកូរ៉េថ្មីនៅបន្ទប់សវនាការវិមានមិត្តភាព ទីស្តីការគណរដ្ឋមន្ត្រី ។

ក្នុងឱកាសសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ នាង ផាត ក្នុងនាមសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិនិលោកវរសេនីយ៍ឯក យូន បុមជី (Yoon Beomgi )លើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា- កូរ៉េ ពិតជានាំមកលទ្ធ ផលផ្លែផ្កា ដោយសហការល្អជាមួយសាកលវិទ្យា ល័យការពារជាតិកម្ពុជា និងសាកលវិទ្យាល័យការពារជាតិកូរ៉េ ជំរុញឲ្យមាន ការផ្លាស់ប្ដូរទស្សនកិច្ចគណៈប្រតិភូនៃប្រទេស យើងទាំងពីរ ដើ ម្បីទំនាក់ទំនងល្អ ជំរុញការបណ្ដុះបណ្ដាលធនធាន មនុស្សដល់កងយោធពលខេមរភូមិន្ទជួយឧបត្ថម្ភសម្ភារបម្រើឲ្យកង ទ័ព ទាំងក្នុងកិច្ចប្រតិបត្តិការសង្គ្រោះ និងជំនួយមនុ ស្សធម៌បន្តទៀតផងដែរ ៕ សុខដុម


ចែករំលែក៖