ព័ត៌មានទាន់ហេតុការណ៍៖

ឡើងជួយធ្វើផ្ទះប្អូន របូតដៃធ្លាក់ពីលើដំបូលផ្ទះរបួសធ្ងន់ នៅស្រុកកំពង់លែង

ចែករំលែក៖

ខេត្តកំពង់លែង៖ បុរសម្នាក់បានរងរបួសធ្ងន់ ដឹកយមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពងឆ្នាំង បន្ទាប់ពីបុរសរូបនេះ បានរបូតដៃពេលឡើងទៅលើដំបូលផ្ទះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិធ្លក ឃំុច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះតន ភារី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូម ឃំុ កើតហេតុខាងលើ ។

សមត្ថកិច្ចបានឲ្យដឹទៀតថា នៅមុនពេលកើតហេតុ ជនរគ្រោះបានមកជួធ្វើផ្ទះប្អូនបង្កើតរបស់ខ្លួន ។ ពេលមកដល់ផ្ទះប្អូនជនរងគ្រោះ បានរូតរះធ្វើការងារ ដោយជនរងគ្រោះបានស្រូតឡើងទៅលើដំបូលក្នុងពេលដែលឡើងទៅលើដំបូលផ្ទះភ្លាមៗនោះ ជនរងគរោះបានរបូតដៃ ធ្លាកពីលើដំបូលផ្ទះមកដី បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់តែម្តង ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕ ចន្ថា

 


ចែករំលែក៖