ព័ត៌មានទាន់ហេតុការណ៍៖

សិប្បកម្មជាច្រើនកន្លែងអត់ច្បាប់ មុនពេលសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាប ត្រូវម្ចាស់ដឹងខ្លួនមុន រើរុះជញ្ជូនលាក់ទុកអស់មួយចំនួន 

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សិប្បកម្មជាច្រើនគ្មានច្បាប់អនុញ្ញាត ក្រោយពេល គណៈបញ្ជាការឯកភាពខេត្ត ប្រជុំដាក់ផែនការយ៉ាងតឹងរឹង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីចុះត្រួតពិនិត្យ និងបង្ក្រប ទីតាំងសិប្បកម្មឥតច្បាប់ និងការដឹកជញ្ជូនផលអនុផលព្រៃឈើ តាមបធ្យោបាយផ្សេងៗគ្រប់រូបភាពក្នុងខេត្ត ដល់មន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយលោកអៀង វាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាប្រធានក្រុមដឹកនាំកម្លាំងចម្រុះ ក្នុងនោះមានរដ្ឋបាលព្រៃឈើ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីបរិស្ថាន យោធាខេត្ត និងកម្លាំងប្រជាការពារភូមិផងដែរ ។
ក្រោយពេលបានទទួលដំណឹងត្រូវបានម្ចាស់ទីតាំងសិប្បកម្មទាំងនោះដឹងខ្លួនមុនរុះរើ សម្ភារម៉ាស៊ីនកែឆ្នៃឈើខុះច្បាប់ និងឈើមួយចំនួនលាក់ទុក បន្សល់តែអាចម៍រណា និងឈើខូចៗមួយចំនួន រួមទាំងគ្រឿងសង្ហារឹមកែឆ្នៃមួយចំនួន ទុកឲ្យសមត្ថកិច្ចចម្រុះ បង្ក្រាប ដែលធ្វើឡើងនៅព្រឹកថ្ងៃអង្គារ៍ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ប្រភពពីប្រជាពលរដ្ឋបានលួចបង្ហើបតៗគ្នាថាៈ ក្រោយពេលបានដឹងដំណឹងថា មានការរៀបចំកម្លាំងសមត្ថកិច្ចចម្រុះ ត្រាម និងចុះអនុវត្តន៍ក្តៅចុះឆែកឆេបង្ក្រាប និងរឹបអូសនូវមធ្យោបាយបម្រើឲ្យឧប្បករណ៍កែឆ្នៃឈើខុសច្បាប់នៅតាមរោងសិប្បកម្មនានា គេសង្គេតឃើញថាតាមរោងសិប្បកម្មនិមួយៗ មានតូចមានធំ ជាពិសេសរោងសិប្បកម្មតូចៗ លួចលាក់ធ្វើជាលក្ខគ្រួសារអត់ច្បាប់ ត្រូវបានរុះរើជញ្ជូនទាំងយប់កំពុងភ្លៀងដើម្បីយកទៅលាក់ទុក លាក់កន្លែងផ្សេងព្រោះខ្លាចបាត់បង់ ។
ប្រភពបានបន្តថាៈតែនៅមានរោងសិប្បកម្មធំៗជាច្រើនកន្លែង ដែលអះអាងថាមានច្បាប់ តែខ្លះផ្ទុយទៅ និងការចេញច្បាប់ ពីរដ្ឋបាលព្រៃឈើ ដែលចេញឲ្យតែទីតាំងសិប្បកម្មកែឆ្នៃ មិនបានផ្តល់ឲ្យដឹកជញ្ជូនឈើចូល ហើយប្រភេទឈើប្រណីតជាច្រើនលើសពីការគិតនោះ ដោយមានម្ចាស់សុទ្ធតែមន្ត្រីរាជការគ្រាក់ៗក្នុងខេត្ត ប្រជាពលរដ្ឋពួគគាត់កំពុងតែទន្ទឹងរង់ចាំមើលថាៈ អាចបង្ក្រាបបានទេរោងសិប្បកម្មធំៗបែបនេះ ខ្លះសុំតែមួយទីតាំង បានច្បាប់បំបែកជាច្រើនរោងក៏មាន ។
ជុំវិញរឿងនេះសមត្ថកិច្ចជំនាញ ក៏ដូចមន្ត្រីនាំពាក្យសាលាខេត្ត នៅមិនអាចបញ្ជាក់បានទេនៅថ្ងៃនេះ ថាក្នុងការបង្ក្រាប និងរឹបអូសបានចំនួនប៉ុន្មានទីតាំង និងរឹបអូសបានឈើប៉ុន្មានដុំ ប៉ុន្មានសន្លឹក ប៉ុន្មានម៉ែត្រគូប រួម និងឧប្បករណ៍កែឆ្នៃឈើនោះ បានប៉ុន្មាននៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងបន្តនីតិវិធីក្តៅនៅឡើយ គ្រាន់តែបញ្ជាក់ថា នៅបន្តរុករក និងស្រាវជ្រាវបន្ត ព្រោះនៅជាច្រើនទីតាំងទៀត ។
គួររំលឹកថាៈ ទោះជាយ៉ាងណាក៏ដោយ នៅមានទីតាំងរោងសិប្បកម្មធំៗ ជាច្រើនទៀតដែលមានច្បាប់ និងមានស្ទុបឈើជាច្រើនហួសពីការស្មាន ដែលផ្ទុយទៅ និងច្បាប់ដែលបានកំណត់ ទើបសមត្ថកិច្ចមានការហាមឃាត់ មិនឲ្យអ្នកសារព័ត៌មានយើងថត និងផ្តិតរូបភាពផ្សប់ផ្សាយ ព្រោះឋិតក្នុងការតាមដាន ស៉ើបអង្គេត និងស្រាវជ្រាវបន្ត បើតាមទស្សនៈពលរដ្ឋមួយចំនួននោះគាត់សង្ស័យថាៈ មិនខុសពីត្រីងៀតឆ្លៀតពង ត្រីជាប់មងឆ្លៀតបណ្តើរកូន កន្ទេលធំបន្លំដេកនោះទេ ៕ មាស សុផាត

ចែករំលែក៖