ខេត្តមណ្ឌលគិរី ៖ អធិការដ្ឋាននគរបាលស្រុកកែវសីមា បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងជំនាញការិយាល័យដែនជម្រកសត្វព្រៃសីមា និងកម្លាំងអាវុធហត្ថស្រុក បានរុករកឃើញរថយន្តម៉ាកកាមរីហើម (កែច្នៃ) ចំនួន ២គ្រឿង ដែលជាមធ្យោបាយកែច្នៃ សម្រាប់ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត នៅចំណុចគីឡូម៉ែត្រលេខ១៥៩ (គីឡូចាស់) ក្នុងដែនជម្រកសត្វព្រៃសីមា ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បម្រុងដឹកឈើ។ ដោយឡែកម្ចាស់បានគេចខ្លួនបាត់។
បច្ចុប្បន្នរថយន្តដែលជាមធ្យោបាយដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត ដោយទទួលបានបទបញ្ជាពីប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ កម្លាំង នគរបាលស្រុកកែវសីមា បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុក និងជំនាញ បានធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង ៕ ហេង សូរិយា