ព័ត៌មានទាន់ហេតុការណ៍៖

នគរបានប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនជាតិក្រិចម្នាក់ ករណីលួចយកខោអាវ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិក្រិចម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនករណីជននេះចូលលួចសំលៀកបំពាក់ ក្នុងហាងអាន់ឌឺអាម័រ មួយកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្សារអីអន២ ហាងអាន់ឌឺអាម័រ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។សមត្ថកិច្ចបានអោយដឹងថា
ជនសង្ស័យមានឈ្មោះ THEODOROU KONSTANTINOS ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិក្រិច មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) កាន់លិខិតឆ្លងដែនលេខ AN3080213 ។ ចំណែកជនរងគ្រោះ ឈ្មោះ មាស បូរី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនវ៉ល់ម៉ាកខេម ស្នាក់នៅផ្ទះលេខ៧  ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្ភារបន្សល់ទុក ៖ ខោជើងវែងចំនួន០១ , ខោជើងខ្លីចំនួន២ , អាវយឺតដៃខ្លីចំនួន០១ ប្រគល់ឲ្យជនរងគ្រោះវិញ និង (ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកហូវៃ និងលិខិតឆ្លងដែន០១ របស់ជនសង្ស័យ )។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានចូលក្នុងហាងលក់សំលៀកបំពាក់ខាងលើ រួចបានធ្វើសកម្មភាពលួចយកសំលៀកបំពាក់ ក្នុងហាងអាន់ឌឺអាម័រ ក្នុងផ្សារអីអន២ បន្ទាប់មកជនរងគ្រោះឃើញ ក៍បានធ្វើការឃាត់នាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការសាកសួរ។
បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុង សីហា

ចែករំលែក៖