ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នៅក្នុងបរិវេនទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធី កិច្ចក្រុងពាលីសែនព្រេនថ្វាយម្ចាស់ទឹក ម្ចាស់ដី និវត្ថុស័ក្តិសិទ្ធ និងទេវតាទាំង ៨ទិសដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងបរិវេន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចាប់ផ្តើមសាងសង់អគាររដ្ឋបាលថ្មីកម្ពស់ ៤ជាន់ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី វេង សាខុន និងលោកស្រី ព្រមទាំងលោក និងលោកស្រី ថ្នាក់ដឹកនាំក្រសួង ចូលរួមផងដែរ។
សូមឧទ្ទិសបុញ្ញកុសលដែលទទួលបានពីពិធីកិច្ចក្រុងពាលីនេះ ឲ្យបានទៅដល់ម្ចាស់ទឹក ម្ចាស់ដី ដួងវិញ្ញាណក្ខន្ធបុព្វការី វីរៈយុទ្ធជន និងវីរៈយុទ្ធនារីទាំងឡាយ សូមជួយថែរក្សាដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ៕ ស រស្មី