ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំនៅ តំបន់​សាយបឺរៀ ប្រទេសរុស្ស៊ី

ចែករំលែក៖

ភ្លើងឆេះព្រៃរាលដាលជាទ្រង់ទ្រាយធំនៅក្នុងប្រទេសរុស្ស៊ី បង្កក្តីបារម្ភយ៉ាងខ្លាំង ។ កម្លាំងពន្លត់អគ្គិភ័យជាច្រើនរបស់រុស្ស៊ីនៅតែមិនទាន់អាចគ្រប់គ្រងបាននៅឡើយ ដោយភ្លើងឆេះព្រៃ កើតឡើងជាច្រើនកន្លងក្នុងពេលតែមួយ ។

ទោះបីមិនទាន់អាចគ្រប់គ្រង អណ្តាតភ្លើងរាលដាលបានតែ រុស្ស៊ីមិនទទួលបាន សំណើរជំនួយពីអាមេរិកនោះឡើយ ។ កន្លងមក លោកត្រាំ​ទូរស័ព្ទទៅកាន់ប្រធានាធិបតីពូទីន​ ស្នើឲ្យអាមេរិក ទៅជួយពន្លត់ភ្លើងឆេះព្រៃនៅ​ Siberia។

ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានទូរស័ព្ទពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក ពូទីន ស្នើឲ្យអាមេរិកទៅជួយដល់ទីក្រុងមូស្កូដើម្បីពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Siberia ជាទ្រង់ទ្រាយធំបំផុត។

ប្រធានាធិបតីត្រាំបានបញ្ជាក់ថា សេតវិមាននឹងបញ្ជូនយន្តហោះពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ទៅកាន់​ Siberia ​ជួយទប់ស្កាត់ភ្លើងឆេះព្រៃ ប្រសិនបើរុស្ស៊ីយលព្រមនោះ។ ចំណែកប្រធានាធិបតី ពូទីន វិញ​បានអរគុណ ដល់ប្រធានាធិបតីត្រាំ ដែលបានយកចិត្តទុកដាក់​ ហើយទីក្រុងមូស្កូនិងស្នើដល់ទីក្រុងវ៉ាស៊ីនតោនជួយនៅពេលចាប់បាច់ បំផុត។

ពាក់ព័ន្ធនិងភ្លើងឆេះព្រៃ នៅតំបន់ Siberia ​វិញ​ បានរាលដាលយ៉ាងខ្លាំង ដោយក្នុងមួយថ្ងៃបានបំផ្លាញព្រៃឈើជាង​៥០ពាន់ហិតា​ ហើយពេលនេះ​ ព្រៃជាង ១លានហិតាត្រូវភ្លើងឆេះ។ នាយកដ្ឋានពន្លត់អគ្គិភ័យ​​ Krasnoyarsk ​បានបញ្ជាក់ថា មានភ្លើងឆេះព្រៃដល់ទៅ​៩៩កន្លែង ក្នុងបរិវេណព្រៃឈើ ជាង ១លានហិតា ។

តំបន់ដែលមានភ្លើងឆេះខ្លាំងជាងគេបំផុតនោះគឺ តំបន់ Evenkiysky, Boguchansky, Yeniseysky, Taymyrsky, Kezhemsky, Pirovsky, Nizhneyingashsky និង Abansky៕


ចែករំលែក៖