ព័ត៌មានទាន់ហេតុការណ៍៖

ធានាមិនឲ្យមានបដិវត្តពណ៌កើតឡើងជាដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖ ចំពោះសភាពការណ៍នយោបាយ ក្នុងខែកក្តដាកន្លង មកមានការកើនកំដៅ ប៉ុន្តែក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតនិងបញ្ញាញាណដ៏ឈ្លាសវៃរបស់សម្តេចតេជោ សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា ធ្វើឲ្យកំដៅបានថមថយផងដែរ ។

នេះជាការលើកឡើងក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការ ណ៍ បូកសរុបការងារខែកក្តដា និងទិសដៅអនុវត្តខែ សីហា ឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិ ក្រោមវត្តមាន នាយឧត្តម សេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិប្រព្រឹត្តទៅ កាលពីថ្ងៃ ព្រហស្បតិ៍ ០១ កើត ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩ នាសាលប្រជុំក្រសួងការពារជាតិ ។

ឧត្តមសេនីយ៍ឯក ចាន់ សារាង អគ្គលេខាធិការរង នៃអគ្គលេខា ធិការដ្ឋាន ក្រសួងការពារជាតិ និងជានាយក នាយក ដ្ឋានសរុបអានរបាយការណ៍ បូកសរុបការងារខែកក្តដា និងទិសដៅអនុវត្តខែ សីហា ឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិរួមមាន: – បន្តពង្រឹងការអនុវត្តច្បាប់ លក្ខន្តិកៈទូទៅចំពោះកងយោធ ពលខេមរភូមិន្ទ (ខ.ភ.ម) និងអនុក្រិត្យ ស្តីពីបទវិន័យទូទៅសម្រាប់ (ខ.ភ.ម) រួមទាំងអភិក្រម ៥ ចំណុចរបស់សម្តេចតេ ជោ ឆ្លុះកព្ចាក់ ងូតទឹក ដុះក្អែល ព្យា បាលនិងវះកាត់ និងបាវចនា ពីរគឺៈ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯក រាជ្យ ដើម្បីប្រសិទ្ធភាព ការងារលើគ្រប់វិស័យ ព្រមទាំងអនុ សា សន៍១០ ចំណុច: (១-ការពារអធិបតេយ្យជាតិ ២-រក្សាសន្តិ ភាព ស្ថិរភាពនយោបាយ ៣- ប្រឆាំងភេរវកម្មគ្រប់ទម្រង់និងបដិវត្តពណ៌៤-ជួយប្រជាពលរដ្ឋជួបការលំបាក៥-ការពារថែ រក្សាព្រៃឈើ ៦-គាំទ្រការប្រមូលថវិកាជា តិ៧-ពង្រឹងវិន័យកង ទ័ព បង្កើនសមត្ថភាពគ្រប់ផ្នែក ៨-ថែ ទាំអាវុធគ្រប់ប្រភេទឲ្យបានល្អ ៩-យកចិត្តទុក ដាក់ដល់ជីវ ភាពកងទ័ពពិសេសតំបន់ដាច់ស្រ យាល១០-ដើរតួនាទីជាអ្នកការ ទូតក្នុងការទំនាក់ទំនងជាមួយប្រទេសជិតខាង និងអន្តរជាតិ ។ ព្រមទាំងធានាមិនឲ្យមានបដិវត្តពណ៌កើតមានជាដាច់ខាតក្នុងព្រះរាជាណាចក្រកម្ពុជា ៕សុខដុម


ចែករំលែក៖