ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានចូលរួមជួនដំណើរបងប្អូនសាសនិកឥស្លាមចំនួន៧២នាក់ បន្ថែម គម្រប់ចុងក្រោយតាមគម្រោង ១២០០នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជីនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ ពិធីជូនដំណើរនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី បានអោយដឹងថា៖ ឆ្នាំនេះ កម្ពុជាមាន អ្នកទៅធ្វើបុណ្យហាជ្ជីនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីតចំនួន១២០០នាក់ ចំណាយថវិកាប្រមាណ៤៨០០០០០ ដុល្លារអាមេរិក។
លោកបន្តថា៖ ឆ្នាំនេះបងប្អូនបានទៅចុះឈ្មោះជិត១៥០០ នាក់ តែដោយការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលយើង ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានអនុគ្រោះឲ្យបានតែ១២០០នាក់ ដោយមិនទាន់កំណត់កូតា បើតាមការកំណត់កូតា កម្ពុជាយើងមានប្រមាណតែជាង៦០០នាក់ប៉ុណ្ណោះ។ យើងទទួលបានទិដ្ឋា ការរួចហើយ១១២០នាក់ នៅសល់តែ៩០នាក់ និងដោះ ស្រាយបន្តបន្ទាប់ ។ បងប្អូនដែលទទួលបានការឧបត្ថម្ភចំនួន ២0នាក់ រួមមានស្តេចសាល់ម៉ាន ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បានឧបត្ថម្ភ១០នាក់ ជាភ្ញៀវរបស់ ព្រះអង្គ(ម្នាក់ចំណាយជិត១០,០០០ ដុល្លារ) សប្បុរសជនតាមរយៈស្ថានទូត អារ៉ាប់រួមអេមីរ៉ាត៦នាក់លោកកែវ រតនៈ ចំនួន២នាក់និងសមាគមពិភព នៃក្ដីមេត្តាចំនួន០២នាក់។ ឆ្នាំនេះកម្ពុជា មានកិតិ្ដយសកាលពីដើមឆ្នាំ២០១៩កន្លងមកនេះកម្ពុជា ទទួលបានជាសមាជិកអ្នកអង្កេតការណ៍របស់អង្គការឥស្លាមពិភពលោក។
សូមបញ្ជាក់ថា៖ មកទល់ពេលនេះបងប្អូនក្រុមហាជ្ជីដែលបានចេញដំណើរទៅធ្វើបុណ្យហាជ្ជីនៅប្រទេសអារ៉ាប៊ីសាអូឌីតមានចំនួន១១២៥ នាក់ហើយ ក្នុងតាមគម្រោងចំនួនសរុប ១២០០នាក់ នៅឆ្នាំ២០១៩នេះ ដែលនេះគឺជាជើងបន្ទាប់ពីជើងចុងក្រោយ។ ថ្ងៃស្អែកទី២ ខែសីហា នឹងមានបងប្អូនសាសនិកឥស្លាមចំនួន១០ នាក់ចុងក្រោយចេញដំណើរចេញដំណើរទៅប្រារព្ធពិធីធម្មយាត្រាហាជ្ជី០៦និង៣០នាទីល្ងាច ក្រោមព្រះរាជឧបត្ថម្ភរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសា អ៊ូឌីត ផងដែរ ៕ សំរិត