ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ឡៅតឿផ្ទះមួយល្វែង ផ្អើលឡានទឹកចេញ និងសមត្ថកិច្ចជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះខ្ទេចអស់សម្ភារមួយចំនួន នៅជាន់ឡៅតឿផ្ទះមួយល្វែងដោយគេអះអាងថា ឆ្លងចរន្តអគ្គិសនី ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះជួយយកទុយោបាញ់ទឹក និងបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់អស់ចំនួនជិត១០បំពង់ប្រើរយះពេលកន្លះម៉ោង ទើបរលត់ភ្លើងអស់ ។ ក្នុងហេតុការណ៍នោះ មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ។

ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបុរីសុភមង្គមផ្ទះលេខសេ២៧ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

ម្ចាស់ផ្ទះរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណអាយុប្រហែល៣៥ឆ្នាំ ស្នាក់នៅកើហេតុខាងលើ ។

ម្ចាស់ផ្ទះបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យឆាបឆេះនោះផ្តើមចេញមកពីខ្សែភ្លើងឆ្លងកាត់ក្នុងបន្ទប់ឡៅតឿទើបបណ្តាលឲ្យទុស្សេឆាប់ឆេះបែបនេះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុអ្នកជិតខាងបានឃើញផ្សែងខ្មៅហុយៗខ្មួរខ្មាញ់ចេញតាមបង្អូចបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងបាននាំគ្នាស្រែកប្រាប់ម្ចាស់ផ្ទះថាមានភ្លើងឆាបឆេះផ្ទះដែលម្ចាស់ផ្ទះកំពុងនៅជុំគ្នាខាងក្រោមហើយភ្លាមៗនោះម្ចាស់ផ្ទះស្មានតែគេបង្កាត់ភ្លើងចង្ក្រានធ្យូង ពេលដឹងថាផ្ទះខ្លួនឯងក៏បានស្រែកឲ្យអ្នកជិតខាងជួយខ្លះជួយយកទុយោបាញ់ទឹក និងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងរថយន្តបាញ់ទឹករបស់ទីក្រុងរណបជ្រោយចង្វារមួយគ្រឿងតែមិនបានបាញ់ទេដោយសារភ្លើងរលត់ទៅហើយ ក៏ប៉ុន្តែក្នុងហេតុការណ៍នោះរងការខូចខាតសម្ភារ និងខោអាវបន្តិចបន្តួចហើយមិនបណ្តាលឲ្យនណាម្នាក់រងរបួសនោះឡើយ ។

នៅក្នុងហេតុការណ៍នេះ គេឃើញអាជ្ញាធរ និងមន្ត្រីមួយចំនួនចេញជួយអន្តរាគមន៍ផងដែរ ៕ ជ្រោយពេជ្រ


ចែករំលែក៖