ខេត្តស្វាយរៀង៖ បុរសជនជាតិចិនម្នាក់ ត្រូវបានបុគ្គលិកដឹកមកកាន់នៅមន្ទីរពេទ្យបង្អែកជីភូភ្លាមៗ ប៉ុន្តែអកុសលហួសពេលទៅហើយ ដោយដាច់ខ្យល់ ពាក់កណ្ដាលផ្លូវសង្ស័យមានជំងឺខ្យល់គរ (គងបេះដូង) គ្រូពេទ្យមិនអាចសង្គ្រោះទាន់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលបានបង្ហើបឲ្យដឹងថា បុរសសង្ស័យខ្យល់គរ មានឈ្មោះហ្វឹង ជិនហ័រ (FENG JUNHUA)អាយុ ២៧ឆ្នាំជនជាតិចិន មុខរបរបុគ្គលិកកាសុីណូក្រោនស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញបានទៅដល់មន្ទីរពេទ្យបង្អែកជីភូ ដើម្បីពិនិត្យសាកសពជាច្រើនម៉ោង គណៈកម្មកាកោសល្យវិច័យ បានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះខាងលើ គឺស្លាប់ដោយសារគាំងបេះដូង(ខ្យល់គរ) មិនមានស្លាកស្នាមថា ជារឿងឃាតកម្មអ្វីនោះទេ ។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យនាយកដ្ឋាននគរបាលបច្ចេកទេសក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារបន្តតាមច្បាប់ ៕ យឹម សុថាន