ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ៤ វេលាម៉ោង 9,00នាទព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រ ភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩១~១៩២ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត ០១គ្រឿង ម៉ាក HINO ពណ៌ស ពាក់ស្លាក លេខព្រះសីហនុ 3A-9131 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) កៀរប៉ះម៉ូតូ ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាក លេខកំពត 1N-9758 មានទិសដៅស្របគ្នា ហើយកិនពីលើអ្នកបើកបរម៉ូតូ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។

ជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រាប់ថា ឈ្មោះម៉ាត់ សុះ ភេទប្រុស មានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្នស្នាក់នៅខេត្តព្រះសីហនុ កំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត HINO បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖