ព័ត៌មានទាន់ហេតុការណ៍៖

តារាស្រី ជា ម៉ារី ត្រៀមចូលរោងការថ្ងៃអាទិត្យនេះ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងរូបស្រស់ កញ្ញា ជា ម៉ារី និងចូលរោងជ័យ ទៅតាមប្រពៃណីខ្មែរជាមួយគូស្នេហ៍ដែលជាកូនកាត់ចិន ដែលបានស្វែងយល់ចិត្តថ្លើមគ្នាច្រើនឆ្នាំមកហើយ ។ ពិធីចូលរោងការរបស់នាង និងធ្វើឡើងនៅថ្ងៃទី០៤ ខែសីហានេះនៅកោះពេជ្រ ។
តារាសម្ដែងស្រីរូបស្រស់ដ៏មានប្រជាប្រិយ កញ្ញា ជា ម៉ារី ក៏បានបង្ហាញររូបថត Pre-wedding របស់ខ្លួន ជាផ្លូវការហើយបន្ទាប់ពីនាង និងគូស្នេហ៍កាន់តែកៀកថ្ងៃចូលរោងការ ។ បើទោះបីជារូបថត Pre-Weddingរបស់ កញ្ញា ជា ម៉ារី និងស្វាមី មើលទៅមានភាពសាមញ្ញ ក៏ពិតមែន តែអ្នកទាំងពីរមើលទៅ ពោរពេញទៅដោយស្នាមញញឹម និងមានន័យ ។ ក្នុងនោះផងដែរ បើតាមគម្រោងរបស់ កញ្ញា ជា ម៉ារី និងចូលរោងការនៅថ្ងៃទី ០៤ ខែសីហា ខាងមុខនេះហើយ នៅកោះពេជ្រអគារ L ដែលមើលទៅគ្រោង និងរៀបចំបែបធម្មតាៗ តាមអ្វីដែលនាងបាន លើកឡើង ។ នាងអាច និងលាចាកពីការងារសិល្បៈក្រោយពីរៀបការរួច ។ មុនពេលមង្គលការប៉ុន្មានថ្ងៃតារា​សម្ដែង ជា ម៉ា​រី និង មិត្តភក្ដិ​ជិតស្និទ្ធ​ជាច្រើនរូប បាន​ជប់លៀង​លា​ភាព​នៅ​លីវ ផងដែរ ។
ពិធីជប់លៀង​លា​ជីវិតនៅលីវ​របស់​តារា​ស្រី ជា ម៉ា​រី ធ្វើឡើង​យ៉ាង​រំភើប និង ប្រកបដោយ​ស្នាមញញឹម​គ្រប់គ្នា ដោយ​នាង​ត្រូវ​មិ​ត្ដ​ភក្ដិ​ស្និទ្ធស្នាល​ពញាក់​អារម្មណ៍​ជាមួយ​នំ​ខេ​ក និង បាច់ផ្កា​យ៉ាង​ស្រស់ស្អាត ៕ វឌ្ឍនា

ចែករំលែក៖