ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១២និង៣០ នាទី ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានទទួលពាក្យបណ្ដឹង ពីឈ្មោះ ឈឿង សម្ផស ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អំពីករណីប្រទូស្តកេរខ្មាស នៅលើអនីតិជនអាយុ ក្រោម១៥ឆ្នាំ ដែលកើតហេតុ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ លើជនរងគ្រោះ អាយុ១០ឆ្នាំ ។
សមត្តកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យដែលប្រទូស្តកកេរខ្មាសនៅលើយុវតីនោះមានឈ្មោះ មាន មឹន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ ត្រូវបានឃាត់ខ្លួន ។
បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស សារ៉េត