ព័ត៌មានទាន់ហេតុការណ៍៖

ដុត​កម្ទេចចោល​រថយន្ត​កាមរី​ដឹកឈើ​១​គ្រឿង​ទៀត​

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្ត​ដែលជា​មធ្យោបាយ​ដឹកបទល្មើស​ធនធានធម្មជាតិ ត្រូវសមត្ថកិច្ចមូលដ្ឋានក្រោមការចង្អុលបង្ហាញ​ពី​ប្រធាន​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់ជាតិ​បានសម្រេច​ដុត​កម្ទេចចោល​ទៀតហើយ ។

រថយន្តដែលត្រូវសមត្ថកិច្ចដុតបំផ្លាញចោលនោះ បង្ក្រាប​បាន​នៅថ្ងៃពុធ ១៥ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី​ ។ ​

រថយន្ត​ល្មើស​ត្រូវបាន​សមត្ថកិច្ច​ចាប់​គ្រា​ដែល​ដឹកឈើ​បេង​ចំនួន​៥៦​ដុំ​ដែល​ស្មើ​និង​០,៩៦៧​ម៉ែត្រត្រីគុណ​ ហើយរថយន្ត​នេះ​ម៉ាក​កា​មេ​រី​ហើម​ចង្កូត​ឆ្វេង​ពុំមាន​ស្លាក​លេខ​ដែេល​ម្ចាស់​បាន​រត់គេចខ្លួន​ពេល​សមត្ថកិច្ច​ធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​ ។ ​

ឈើ​ត្រូវ​ដឹក​ទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូ​រាំង​ដោយឡែក​រថយន្ត​ត្រូវ​យកទៅ​ដុត​កម្ទេចចោល​ម៉ោងជាង​៩​ព្រឹកថ្ងៃព្រហស្បតិ៍២កើតខែអាសាឍណ៍ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ហើយនៅក្នុងខេត្តមណ្ឌលគិរី​តាម​សេចក្តីរាយការណ៍​បឋម​បាន​បង្ហាញថា​រថយន្ត​ដឹក​បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​ធំ​ឡាន​ប៉ា​កុង ​ចំនួន​៣២​គ្រឿង​ ត្រូវបាន​ដុតចោល​រួចរាល់​ ។ ​

ជាមួយគ្នា​នោះ ​រថយន្ត​ធន់​តូច​ក្នុងស្រុក​កែវ​សីមា​ចំនួន​៣​គ្រឿង ​និង​ស្រុក​អូ​រាំង​ចំនួន​មួយគ្រឿង​បានដុត​កម្ទេចចោល​ដូចគ្នា​ផងដែរ​ ៕ ជីវ័ន្ត


ចែករំលែក៖