ភ្នំពេញ៖ បុរសរត់កង់បីម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីរងការចោទប្រកាន់ពីជនជាតិកូរ៉េស្រវឹងជោក ថា លួចទូរស័ព្ទខណៈជិះកង់បីចេញពីម្តុំមុខព្រលានយន្តហោះពោធិ៍ចិនតុង រហូតដល់ម្តុំវត្តកំបូល ស្រាប់តែបុរសរត់កង់បីឆក់យកទូរស័ព្ទម៉ាក សាំស៊ុងណូត9 របស់ជនជាតិកូរ៉េ បើកកង់បីចេញទៅបាត់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១ សីហា ២០១៩ នៅចំណុចដីវាលខាងកើត វត្តកំបូល ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល ហើយត្រូវម្ចាស់ទូរស័ព្ទ ជនជាតិកូរ៉េ តាមដានតាមរយៈ GPS និងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកឃើញនៅចំណុចហាង «សោភ័ណ្ឌ» ជួសជុលទូរស័រព្ទដៃ និងបុកប្រូក្រាម នៅវេលាម៉ោង២និង៤៥នាទី ស្ថិតផ្សារចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈបុរសរត់កង់បី យកទូរស័ព្ទដែលណ្តើមពីជនជាតិកូរ៉េនោះ យកមកបុកប្រូក្រាមដើម្បីដោះលេខកូដ ។
បុរសដែលយកទូរស័ព្ទពីបុរសជនជាតិតូរ៉េ មានឈ្មោះ ស៊ឹម ពៅ អាយុ៥៣ឆ្នាំ មុខរបររត់ កង់បី ស្នាក់នៅផ្ទះជួល ភូមិឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
តាមប្រភពពីនារីអ្នកបកប្រែភាសាកូរ៉េ ដែលធ្វើការជាមួយបុរសជនជាតិកូរ៉េម្ចាស់ទូរស័ព្ទ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បុរសជនជាតិកូរ៉ម្ចាស់ទូរស័ព្ទ បានទៅផឹកស៊ីនៅហាងមួយកន្លែងម្តុំមុខប្រលាន យន្តហោះ លុះដល់ម៉ោងជិត២ឈានចូលថ្ងៃទី១ សីហា ២០១៩ គាត់ក៏បានចេញរកកង់បីជិះ ខណៈនោះក៏មានបុរសរត់កង់បីបើកមកដល់ គាត់ក៏ហៅជិះ ស្រាប់តែអ្នករត់ឌុបគាត់រហូតដល់ចំណុច ដីវាលខាងកើត វត្តកំបូល ក៏ឲ្យគាត់ចុះពីកង់បី ព្រមទាំងទារលុយថ្លៃជិះកង់បី តែគាត់មិនព្រមឲ្យព្រោះឌុបគាត់មិនចំគោលដៅដល់ ហើយគាត់បានដកទូរស័ព្ទចេញពីហោប៉ាវ ស្រាប់តែបុរសរត់កងបី ដណ្តើមយកទូរស័ព្ទម៉ាក សាំស៊ុងណូត9 របស់គាត់ បើកកង់បីចេញបាត់ រហូតដល់ថ្ងៃទី៣ នេះគាត់បានមើលGPS តាមរយះទូរស័ព្ទ១ទៀត ក៏ឃើញលោត នៅចំណុចផ្ទះជួលរបស់ជនសង្ស័យ តែមិនទាន់ច្បាស់ក៏ចាំឃ្លាំ មើលលុះដល់ម៉ោង២សៀលថ្ងៃទី៣ដដែល ក៏ឃើញជនសង្ស័យ ជិះម៉ូតូចេញមកក្រៅ សំដៅមករង្វង់មូលចោមចៅ ហើយជនរងគ្រោះក៏បានឲ្យសមត្ថកិច្ច ប៉ុស្តិ៍ភ្លើងឆេះរទេះ និងប៉ុស្តិ៍ចោមចៅទី៣ឲជួយអន្តរាគមន៍ តាមរកតាមរយៈGPSលោតនៅផ្សារចោមចៅ រកតាមហាងលក់ទូរស័ព្ទ ស្រាប់ឃើញជនសង្ស័យបានយកទូរស័ព្ទមកឲ្យ ជាងបុកប្រូក្រាមផ្តាច់លេខកូដ នៅចំណុចហាង ជួលជុល «សោភ័ណ្ឌ» ក៏ត្រូវសមត្ថកិច្ចឃាត់យកមកប៉ុស្តិ៍ចោមចៅទី៣សួរនាំ ទើបដឹងថា កើតហេតុនៅ សង្កាត់កំបូលទើប បញ្ជូនជនសង្ស័យនិងជនរងគ្រោះទៅប៉ុស្តិ៍ កំបូល ដើម្បីដាក់ពាក្យបណ្តឹងនិងធ្វើកំណត់ហេតុកសាងសំណុំរឿងឃាត់ខ្លួនជនសង្ស័យតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កំបូលសាកសួរ និងកសាងសំណុំរឿង រួចបញ្ជូនមកកាន់ផ្នែកជំនាញខណ្ឌដើម្បីឡើងតុលាការ ចាត់តាមច្បាប់៕ សុខាសែនជ័យ